កីឡាជាតិ
ជាតិ
U21កម្ពុជា​ឡើងឈរ​ចំណាត់ថ្នាក់​លេខ២ក្នុង​ពូ​ល​ក្រោយ​ឈ្នះ​ឥណ្ឌូនេស៊ី ២-១
16, Aug 2014 , 5:04 pm        
រូបភាព
ដោយ: រួបរួម
ក្រុម​កីឡាករ​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម២១ឆ្នាំ​របស់​កម្ពុជា​នៅតែ​រក្សា​ឱកាស​របស់ខ្លួន​ក្នុង​ការឡើង​ទៅកាន់​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ Hassanal Bolkiah Trophy បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ឥណ្ឌូនេស៊ី (ដែល​ដាក់​ជម្រើស U-19) នា​រសៀល​ថ្ងៃ​សៅរ៍​នេះ។



ខ្សែការពារ សុខ សុវណ្ណ បានតែ​តបាល់​បញ្ចូល​ទី​នាំមុខ​នៅក្នុង​នាទី ទី២២ បន្ទាប់មក​ខ្សែបម្រើ​ឥណ្ឌូនេស៊ី  Dimas Drajad តាម​ស្មើ​នៅក្នុង​នាទី ទី៤០ ប៉ុន្តែ​មុននឹង​បញ្ចប់​ការប្រកួតតង់ទីមួយ ​ប្រធាន​ក្រុម គួច សុគ​ម្ភៈ បាន​បង្កើន​ការនាំ​មុខ ២-១ ដល់​កម្ពុជា ហើយ​លទ្ធផល​នេះ​ត្រូវបាន​រក្សា​រហូតដល់​ប​ញ្ច​ប់​ការប្រកួត។

ម៉ាឡេស៊ី​ដែល​បានឈ្នះ​សិង្ហ​បុរី ៣-០ នៅពេល​ជាមួយគ្នា បាន​ឡើងទៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​មួយ​នៅក្នុង​ពូ​ល B ដោយមាន១០ពិន្ទុ ខណៈ​កម្ពុ​ជាមាន៩ពិន្ទុ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ២ ។ វៀតណាម និង​ប្រ៊ុយណេ​មាន៧ពិន្ទុ ខណៈ ឥណ្ឌូនេស៊ី​មាន១ពិន្ទុ និង​សិង្ហ​បុរី​ចាញ់​រហូត។

កម្ពុជា​នៅសល់​ការប្រកួត​ជាមួយ​វៀតណាម​នា​ថ្ងៃ​ចន្ទ ប្រសិនបើ​ទទួល​ជ័យជម្នះ  កម្ពុជា​នឹង​ឈានទៅ​កាន់​វគ្គ១/២ផ្តាច់ព្រ័ត្រ។ ម្ចាស់ផ្ទះប្រ៊ុយណេត្រូវ​ប៉ះជាមួយ​ម៉ាឡេស៊ី រីឯសិង្ហបុរីជួប​ឥណ្ឌូនេស៊ី​៕



© រក្សាសិទ្ធិដោយ thmeythmey.com