សុខភាព
អន្តរជាតិ
វៀតណាម​ដោះលែង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ពីរ​នាក់​ដែល​សង្ស័យ​មាន​ជំងឺ​អេ​បូ​ឡា
21, Aug 2014 , 8:05 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រទេស​វៀតណាម​បាន​ដោះលែង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ពីរ​នាក់​ដែល​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្រោយពី​ធ្វើ​មកពី​ប្រទេស​អាហ្វ្រិក​ខាងលិច​ជាមួយនឹង​ជំងឺ​គ្រុនក្តៅ​ខ្លាំង តាមរយៈ​ការបញ្ជា​ក់ថា ពួកគេ​មិនបាន​បង្ហាញ​ពី​រោគសញ្ញា​ទាក់ទង​នឹង​ជំងឺ​អេ​បូ​ឡា​ឡើយ។



លទ្ធផល​ធ្វើ​តេ​ស្តិ៍​ទៅលើ​ជំងឺ​អេ​បូ​ឡា​ទៅលើ​មនុស្ស​ពីរ​នាក់​នេះ មិនទាន់​ត្រូវ​បានដឹង​នៅឡើយ​ទេ ប៉ុន្តែ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ស្ថានភាព​របស់​ពួកគេ​មាន​ភាពល្អ​ប្រសើរឡើង​ហើយ។ ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្រោយពី​រយៈពេល២៤ម៉ោង​នៃ​ការត្រួតពិនិត្យ អ្នកជំងឺ​ទាំងពីរ​នាក់​នេះ សុទ្ធសឹង​ថយចុះ​កម្តៅ ដែល​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ទាក់ទង​នឹង​ជំងឺ​អេ​បូ​ឡា​ឡើយ»។

បុរស​ពីរ​នាក់​នេះ​នឹងត្រូវ​ស្ថិតក្នុង​ការឃ្លាំមើល​សម្រាប់​រយៈពេល៣សប្តាហ៍​ចាប់ពី​ថ្ងៃ​ដែល​ពួកគេ​ចាក​ចេញពី​តំបន់​ដែលមាន​ជំងឺ​នេះ។ ប្រទេស​វៀតណាម​បាន​ណែនាំ​ឲ្យ​មាន​ត្រួតពិនិត្យ​ទៅលើ​កម្តៅ​ក្នុង​ខ្លួន​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិសំខាន់ៗពីរ​នៅ​ទីក្រុង​ហាណូយ និង​ហូ​ជី​មី​ញ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​មិន​ឲ្យ​អ្នកដំណើរ​នាំយក​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ទៅកាន់​ប្រទេស​នេះ។

បើ​យោងទៅតាម​អង្គការ​សុខភាព​ពិភពលោក តួលេខ​ចុងក្រោយ​បំផុត​នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយសា​ជំងឺ​អេ​បូ​ឡា​មាន១០៦នាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់១.៣៥០នាក់ ហើយ​ករណី​ច្រើនជាងគេ​បាន​កើតឡើង​ក្នុងប្រទេស​លី​ប៊ឺ​រី ហ្គី​ណេ និង​សេ​រ៉ា​ឡេ​អ៊ុង។ ដោយឡែក បុរស​ម្នាក់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នៅតែ​ស្ថិតក្រោម​ការត្រួតពិនិត្យ ប៉ុន្តែ ក្រសួង​ព័ត៌មាន​មី​យ៉ាន់​បញ្ជាក់ថា រូបគេ​ត្រូវបាន​រកឃើញថា មាន​ជំងឺគ្រុនចាញ់៕

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com