សុខភាព
អន្តរជាតិ
បុគ្គ​លិក​ផ្ទុក​ជំ​ងឺ​អេ​បូ​​ឡា​របស់ UN ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទីក្រុង​ឡុងដ៍
25, Aug 2014 , 12:48 pm        
រូបភាព
ដោយ: ថ្មីៗ
គិលា​នុប​ដ្ឋា​យិ​កា​​សញ្ជាតិ​អង់​គ្លេស​ម្នាក់​ដែល​បាន​​ឆ្លង​ជំ​ងឺ​អេ​បូ​ឡា​ក្នុង​ប្រទេស​សេ​រ៉ា​ឡេ​អូន​​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទីក្រុង​ឡុងដ៍​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​។​ នេះ​បើ​យោង​ទៅ​តាម​​ការ​បញ្ជាក់​របស់​ក្រសួង​ការ​ពារ​​ជា​តិ​។ បើ​យោង​ទៅ​តាម​ការិយា​ល័យ​សុខា​ភិបាល អ្នក​ជំ​ងឺ​រូប​នេះ ដែល​មិន​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​​ប្រទេស​សេ​រ៉ា​ឡេ​អន​​ទៅ​កាន់​ទីក្រុង​ឡុងដ៍​ក្នុង​យន្ត​ហោះ​យោ​ធា​មួយ​​គ្រឿង​។



អ្នក​ជំ​ងឺ​ជន​ជាតិ​អង់​គ្លេស​រូប​នេះ គឺ​ជា​ជន​ទី​១​ហើយ​​ដែល​មក​ពី​ប្រទេស​នេះ​​ដែល​​​ឆ្លង​ជំ​ងឺ​អេ​បូ​ឡា​ក្នុង​ការ​រាត​ត្បាត​មួយ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​​១.៤២៧​នាក់ នៅ​តំបន់​​​អាហ្វ្រិក​ខាង​លិច បើ​គិត​ចាប់​តាំង​ពី​ខែ​មី​នា​។

ការិយា​ល័យ​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​រូប​នេះ​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​យន្ត​ហោះ​​យោ​ធា​ពិសេស C17 Royal Air Forceទៅ​កាន់​មន្ទីរ​ពេទ្យ RAF Northolt ភាគ​ពាយ័ព្យ​ទីក្រុង​ឡុងដ៍​។

ខណៈ​ដែល​ត្រូវ​បាន​ជូន​ដំ​ណើរ​ដោយ​ប៉ូ​លីស រថយន្ត​​​សង្គ្រោះ​បន្ទាន់​របស់​​យោ​ធា​មួយ​គ្រឿង​បាន​យក​បុរស​រូប​នោះ​​ទៅ​កាន់​កន្លែង​ការ​ពារ​ជំ​ងឺ​អេ​បូ​ឡា​យ៉ាង​ពិសេស​​នៅ​មន្ទីរ​ពេទ្យ Royal Free Hospital ក្នុង​ទីក្រុង​ឡុងដ៍​។

សូម​បញ្ជាក់​ថា លោក​ជា​បុគ្គ​លិក​សុខា​ភិបាល​ដែល​អង្គ​ការ​សហ​ប្រជា​ជាតិ (UN) បាន​បញ្ជូន​ទៅ​កាន់​​ប្រទេស​សេ​រ៉ា​ឡេ​អូន​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​អេ​បូ​ឡា​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com