សុខភាព
អន្តរជាតិ
WHO៖ បុគ្គ​លិក​សុខា​ភិបាល​ច្រើន​ជាង​​១២០​នាក់​បាន​ស្លាប់​​ដោយ​សា​រ​អេ​បូ​ឡា
26, Aug 2014 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ
អង្គ​ការ​សុខ​ភាព​ពិភព​លោក​ហៅ​កាត់​ថា WHO បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា បុគ្គ​​លិក​សុខា​ភិបាល​ច្រើន​ជាង​១២០​នាក់​បាន​ស្លាប់​ដោយ​សា​តែ​ជំ​ងឺ​អេ​បូ​ឡា​​ទូ​ទាំង​តំបន់​អាហ្វ្រិក​ខាង​លិច ក្រោយ​ពី​បាន​បញ្ជាក់​ថា ជំ​ងឺ​រាត​ត្បាត​​មួយ​នេះ​​បាន​ឆ្លង​ទៅ​លើ​បុគ្គ​លិក​សុខា​ភិបាល​ក្នុង​ចំនួន​មិន​​ធ្លាប់​មាន​ពី​មុន​មក​។



​សេច​ក្តី​ថ្លែង​ការណ៍​មួយ WHO បាន​បញ្ជាក់​ថា បុគ្គ​លិក​ថែ​រក្សា​សុខ​​ភាព​​ច្រើន​ជាង​​២៤០​នាក់​ដែល​កំ​ពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ហ្គី​ណេ លី​ប៊ឺ​រី នី​ហ្សេ​រី​យ៉ា និង​សេ​រ៉ា​ឡេ​អូន បាន​ឆ្លង​ជំងឺ​មួយ​នេះ ខណៈ​ដែល​បុគ្គ​លិក​ច្រើន​ជាង​១២០​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​រោគ​រាត​ត្បាត​មួយ​នេះ​៕
ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com