អន្តរជាតិ
មេ​បញ្ជា​ការ​ជា​ន់ខ្ព​ស់យោ​ធាថៃ លោក Tanasak ​មក​ទស្ស​នកិច្ចនៅ​កម្ពុជានៅ​ចុង​ខែ
26, Aug 2014 , 5:59 pm        
រូបភាព
ដោយ: រួបរួម
មេបញ្ជាការជាន់ខ្ពស់​យោធា​ថៃ លោក Tanasak Patimapragorn នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាថ្ងៃទី​៣០-៣១ ខែសីហា ខាងមុខនេះ។ ​បើ​តាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នាយ​ឧត្តមសេនីយ៍រូបនេះ អាច​នឹងមក​ពិភាក្សា​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ។



បា​ងកក​ប៉ុស្តិ៍ បាន​បញ្ជាក់នៅ​ថ្ងៃ​អង្គារនេះ​ថា លោក​ Tanasak ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ បានអូចា បញ្ជូន​ឲ្យ​មក​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសលើ​បញ្ហា​ព្រំដែន ទាក់ទងនឹងករណីប្រាសាទ​ព្រះវិហារ។

លោក Tanasak គឺ​ជាបុរស​ដ៏​មានឥទ្ធិពល​ម្នាក់​ក្នុង​រដ្ឋបាល​របស់​លោកប្រាយុទ្ធ ដោយ​លោក​មាន​តួនាទី​ជាអនុប្រធានទទួល​បន្ទុក​ផ្នែកកិច្ច​កា​រសន្តិសុខ​របស់ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com