សុខភាព
អន្តរជាតិ
ការ​សិក្សា៖ ថ្នាំ​បង្កា​ជំ​ងឺ​អេ​បូ​ឡា​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សាក​ល្បង​លើ​សត្វ​ស្វា
08, Sep 2014 , 1:35 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្នាំ​​បង្កា​ថ្មីមួយ​​បាន​ធ្វើ​ការ​​ការ​ពារ​​សត្វ​ស្វា​ក្នុង​មន្ទីរ​ពិសោធ​ជា​បណ្តោះ​អាសន្ន​​មិន​ឲ្យ​ឆ្លង​​មេ​រោគ​អេ​បូ​ឡា ហើយ​ការ​ចាក់​ថ្នាំ​ដ៏​គួរ​ឲ្យ​ជឿ​ជាក់​មួយ​នឹង​ផ្តល់​​នូវការ​ការ​ពារ​​ក្នុង​រយៈ​ពេល​ដ៏​យូរ​អង្វែង​។ នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​បាន​យល់​ព្រម​ឲ្យ​មានការ​សាក​ល្បង​ទៅ​លើ​ខ្លួន​មនុស្ស​។



ការ​​ចាក់​​ថ្នាំ​បង្កា​មួយនេះ ដែល​ត្រូវ​បាន​មានមូល​ដ្ឋាន​ទៅលើ​មេរោគ​មួយ​ដែល​បង្ក​ក្នុង​ខ្លួន​សត្វ​ស្វា​​​ឪ បាន​ជួយ​ឲ្យ​សត្វ​ស្វា «នូវ​ការ​​ការ​ពារ​រយៈ​ក្នុង​រយៈ​ពេល​ខ្លី និង​​រយៈ​ពេល​វែង​​ទាំង​ស្រុង​» ពី​មេ​រោគ​ដ៏​កាច​សា​ហាវ​អេ​បូ​ឡា​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ក្នុង​របាយ​ការណ៍​សុខា​ភិបាល Nature Medicine​។

សត្វ​ពា​ហ​នៈ​ដែល​បាន​ទទួល​នូវ​ការ​​ចាក់​ថ្នាំ «បាន​ធ្វើ​ការ​អភិវឌ្ឍ​ទៅ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាង​ស្ថិត​ស្ថិរ​​»​។ វិទ្យា​ស្ថាន​ជាតិ​សហ​រដ្ឋ​អាមេ​រិក​​នៃ​ជំ​ងឺ​ប្រតិ​​កម្ម និង​បង្ក​រោគ (NIAID) បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ថា ការ​សាក​ល្បង​លើ​ខ្លួន​មនុស្ស​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែ​កញ្ញា ក្រោយ​ពី​ការ​ទទួល​បាន​លទ្ធ​ផល​ដ៏​គួរ​ឲ្យ​ជឿ​ជាក់​មួយ​ក្នុង​ខ្លួន​សត្វ​ស្វា​។

លទ្ធ​ផលនៃ​ការ​ធ្វើតេស្ត​ទាំង​នេះ ត្រូវ​បាន​​រំពឹង​ថា នឹង​ដឹង​នៅ​ចុង​ឆ្នាំ​នេះ​។ ប្រសិន​បើ​មាន​ការ​យល់​ព្រម «ថ្នាំ​បង្កា​នេះ​នឹង​​មាន​អត្ថ​ប្រយោជន៍​​ដល់​​មនុស្ស​ជា​ច្រើន​នាក់​កំ​ពុង​តែ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ធម្ម​ជាតិ​»​​។ នេះ​​បើ​យោង​ទៅ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​។

ពួក​គេ​បាន​អះ​អាង​ថា វា​នឹង​មាន​​ថ្នាំ​បង្កា​ជា​លើក​ទី​១​ប្រឆាំងនឹង​ជំ​ងឺ​អេ​បូ​ឡា ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១.៨៤១​នាក់​ហើយ​ក្នុង​ចំណោម​អ្នក​ផ្ទុក​ជំ​ងឺ​នេះ​ទាំង​៣.៦៨៥​នាក់​ក្នុង​ប្រទេស​ហ្គី​ណេ លី​ប៊េ​រី​យ៉ា និង​សេ​រ៉ា​​ឡេ​អូន​​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com