កីឡាអន្តរជាតិ
អន្តរជាតិ
Rio Ferdinand រិះ​គន់​រឿង Man Utd លក់ Welbeck ឱ្យ​ Arsenal
08, Sep 2014 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែ​ការពារ​ជើង​ចាស់ Rio Ferdinand ​ដែល​ធ្លាប់​ប្រកប​អាជីព​​នៅ​ក្លិប​បាល់ទាត់ Manchester United ក្នុង​ប្រទេស​អង់គ្លេស បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ដល់​ក្លិប​ចាស់​របស់​ខ្លួន ដែល​សម្រេច​ចិត្ត​លក់​ខ្សែ​ប្រយុទ្ធ​ Danny Welbeck ឱ្យ​ទៅ​ក្លិប​គូ​ប្រជែង កាំភ្លើង​ធំ Arsenal។



ទោះ​ជា​បច្ចុប្បន្ន​​បាន​​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្លិប Queens Park Rangers យ៉ាង​ណា​ក៏​ដោយ តែ Ferdinand​ នៅ​​​មិន​ទាន​​អស់​អាល័យ​ពី​ Man Utd នៅ​ឡើយ ហើយ​​បង្ហើរ​សម្ដី​ថា៖ «ខ្ញុំ​មិន​ចង់​ជឿ​ថា Man Utd លក់​ Danny ចេញ ជា​ពិសេស​គឺ​លក់​ឱ្យ​ក្រុម Arsenal តែ​ម្ដង។ ជា​រឿង​ល្ងង់​មួយ ព្រោះ Danny ជា​កីឡាករ​ល្អ​ម្នាក់​​ក្នុង​ចំណោម​​កីឡា​ករ​ល្អ​ជា​ច្រើន​​ក្នុង​​លីក​អង់គ្លេស ហើយ​វា​ជា​រឿង​​គ្រោះ​ថ្នាក់​ដល់​ពួក​គេ (Man Utd) ប្រសិន​ជា កាំភ្លើង​ធំ​ប្រើ Danny ក្នុង​ផ្លូវ​ត្រូវ»។

តែ​​ខ្សែ​ការពារ​វ័យ​ ៣៥ ឆ្នាំ​រូប​នេះ​ជឿជាក់​ថា ជា​រឿង​ល្អ​ទៅ​វិញ​​ប្រសិន​បើ Danny Welbeck បង្ហាញ​សក្ដានុពល​របស់​ខ្លួន​នៅ Arsenal បាន​ប្រសើរ នោះ​គេ​នឹង​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​​ក្នុង​ឈុត​ជម្រើសជាតិ​អង់គ្លេស ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

Arsenal បាន​នាំ​យក​កីឡាករ Danny Welbeck មក​កាន់​ទឹក​ដី Emirate Stadium ក្នុង​តម្លៃ​ខ្លួន​ ១៦ លាន​ផោន នៅ​ចំ​ថ្ងៃ​បិទ​ទីផ្សា​ដោះដូរ​កីឡាករ​នៅ​តំបន់​ទ្វីប​អឺរ៉ុប។

ក្រោយ​​ពេល​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្រុម​បីសាច​ក្រហម លោក Louis van Gaal បាន​សម្រេច​ចិត្ត​លក់​កីឡាករ​​ ជាង ១០ នាក់​មាន​ដូចជា Welbeck, Shinji Kagawa, Wilfried Zaha, Javier Hernandez, Nemanja Vidic, Rio Ferdinand, Patrice Evra, Nani, Alex Buttner, Bebe,Federico Macheda, Tom Cleverley៕

ប្រែសម្រួលដោយ ប៉ែន ប៉ារ៉ាឌី



© រក្សាសិទ្ធិដោយ thmeythmey.com