កីឡាអន្តរជាតិ
អន្តរជាតិ
Cilic ផ្តួល Nishikori ដើម្បី​ឈ្នះ​ពាន​រង្វាន់ US Open
09, Sep 2014 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​វាយកូន​បាល់ Marin Cilic បាន​ឈ្នះ​ពាន​រង្វាន់​ក្នុង​កម្ម​វិធី Grand Slam ជា​លើក​ទី​១​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ក្រោយ​ពី​បាន​បញ្ចប់​ក្តី​សង្ឃឹម​របស់​​កីឡាករ Kei Nishikori ក្នុង​ការ​ក្លាយ​ជា​បុរស​អាស៊ី​ទី​១​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​មួយ ជា​មួយ​នឹង​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៦-៣ ៦-៣ និង​៦-៣ ក្នុង​ការ​ប្រកួត US Open វគ្គ​ផ្តាច់​ព្រ័ត្រ​។



Cilic វ័យ​២៥​ឆ្នាំ ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១៤​ប្រចាំ​ព្រឹត្តិ​ការណ៍ ក្លាយ​ជា​កីឡាករ​ក្រូ​អាស៊ី​ទី​១​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​មួយ បើ​គិត​ចាប់​តាំង​ពីកីឡាករ Goran Ivanisevic ដែល​ជា​បច្ចុប្បន្ន​​ជា​គ្រូ​បង្វឹក​របស់​គេ បាន​ឈ្នះ​ពាន​រង្វាន់ Wimbledon កាល​ពី​ឆ្នាំ​២០០១​។

ជ័យ​ជម្នះ​ក៏​កើត​ឡើង​ត្រឹម​តែ​រយៈ​ពេល​១២​ខែ​ប៉ុណ្ណោះ ក្រោយ​ពី​​រូប​គេ​ត្រូវ​បាន​​បង្ខំ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​យុទ្ធ​នា​ការ​នេះ​​ដើម្បី​​ទទួល​ការ​​ដាក់​បម្រាម​ទៅ​លើ​រឿង​ការ​ប្រើ​ប្រាស់​សា​រធាតុ​ជំនួយ​កន្លែង​ដ៏​ចម្រូង​ចម្រាស់​។

Cilic ដែល​កំពុង​តែ​លេង​ក្នុង​កម្ម​វិធី Grand Slam ជា​លើក​ទី​២៨​របស់​គេ គឺ​ជា​ម្ចាស់​ជើង​ឯក​មាន​ចំណាត់​ថ្នាក់​ទាប់​ជាង​គេ​បំផុត​បើគិត​ចាប់​តាំង​ពី Pete Sampras ដែល​ពេលនោះមាន​ចំណាត់​ថ្នាក់លេខ​១៧​ក្នុង​ពិភព​លោក បាន​ឈ្នះ​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​២០០២​​ក្នុង​ទីក្រុង New York​។

ប៉ុន្តែ ជ័យ​ជម្នះ​នេះ​ពិត​ជា​ស័ក្តិ​សម​សម្រាប់ Cilic ខណៈ​ដែល​រូប​គេ​បាន​​បង្ហាញពីទម្រង់​លេង​យ៉ាង​ល្អ​ដើម្បីផ្តួល​កីឡាករ Nishikori ដែល​បាន​យក​ឈ្នះ​លើ​កីឡាករ​កំ​ពូល​ៗ​ចំនួន​៥​នាក់​ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​១ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កីឡាករ Milos Raonic, Stan Wawrinka និង​កីឡាករ​​មាន​ចំណាត់​ថ្នាក់​លេខ​១ក្នុង​ពិភព​លោក Novak Djokovic​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com