កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ឈ្នះ ខណៈ​ Roma បំ​បាក់ CSKA យ៉ាង​ចាស់​ដៃ
18, Sep 2014 , 12:38 pm        
រូបភាព
ជំនួប​រវាងក្រុម Roma (ក្រហម) និង ក្រុម CSKA ។ រូបថត AFP
ជំនួប​រវាងក្រុម Roma (ក្រហម) និង ក្រុម CSKA ។ រូបថត AFP
ដោយ: ថ្មីៗ
ក្រុម Barcelona បាន​ចាប់​ផ្តើម​យុទ្ធ​នា​ការនៃក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​ជា​មួយ​នឹង​ជ័យ​ជម្នះ ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម Apoel Nicosia ទាំង​ប្រផិត​ប្រផើយ​នៅ​កីឡ​ដ្ឋាន Nou Camp កាល​ពី​ថ្ងៃ​ពុធ​។ ការ​តែត​បាល់​បញ្ចូល​ទី​របស់​ខ្សែ​ការ​ពារ Gerard Pique ពី​ការ​ស៊ុត​បាល់​ពិន័យ Free-kick របស់​ខ្សែ​ប្រយុទ្ធ Lionel Messi គ្រប់គ្រាន់​ក្នុងការ​ផ្តួលក្រុម​ម្ចាស់​ជើង​ឯក​របស់​ស៊ីប​មួយនេះ​តែ​ម្តង​។



អ្នក​ចាំ​ទី Urko Pardo របស់ក្រុម Apoel បាន​​ធ្វើ​ការ​សង្គ្រោះ​បាល់​ចំនួន​ពីរ​លើក​​ដើម្បី​​រា​រាំង​ការ​រក​គ្រាប់​បាល់​​​​របស់ Messi សម្រាប់​​ក្រុម​ម្ចាស់ផ្ទះនៅ​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ក្រុម Roma បាន​បំ​បាក់​ក្រុម CSKA Moscow យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធ​ផល ៥-១ ហើយ​កីឡាករ Yacine Brahimi បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែល​ក្រុម Porto បានផ្តួលក្រុម​ម្ចាស់​ជើង​ឯក​របស់​បេ​ឡា​រុស Bate Borosov ៦-០ ​។

ក្រុម Barcelona បាន​ចាប់​ផ្តើម​លេង​ដោយ​ដាក់​ឲ្យ​ខ្សែ​បម្រើ Andres Iniesta ដែល​ធ្លាប់​ឈ្នះ​ពាន Champions League បី​សម័យ​កាល ឲ្យលេង​ជា​កីឡាករ​បម្រុង​។ ប៉ុន្តែ កីឡាករ​​ជា​ច្រន​ទៀត​ដូច​ជា​ Messi, Neymar និង Dani Alves បាន​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​​ដើម្បី​ផ្តួលក្រុម Apoel ដែលមាន​ខ្សែ​ការ​ពារ​ដ៏​រឹងមាំ​។

គ្រាប់​បាល់​បញ្ចូល​ទី​ដ៏​សំ​ខាន់នោះ បាន​កើត​ឡើង​នៅ​នាទី ទី​២៨ នៅ​ពេល​ដែល Pique ដែល​ជា​អតីត​កីឡាកររ​របស់ក្រុម Manchester United បាន​តែត​បាល់​បំ​ប៉ោង​សំ​ណាញ​​ក្រោយ​ពី​មានការ​​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​របស់ Messi​។ ដោយ​ឡែក ក្រុម Paris St-Germain និង Ajax ដែល​សុទ្ធ​សឹង​ជា​គ្រូ​ប្រជែង​របស់ Barcelona ក្នង​ពូល F បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ក្នុង​ទីក្រុង Amsterdam​។

ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ជួយ​ឲ្យក្រុម​ម្ចាស់​ជើង​ឯក​របស់​បារាំង​នាំមុខ​មុន នៅ​មុន​​ពេលកីឡាករ Lasse Schone បាន​រក​គ្រាប់​បាល់​តាម​ស្មើវិញ​នៅនាទី ទី​៧៤ ​។ នៅ​​ខណៈ​នោះ​ផង​ដែរ គ្រាប់​បាល់់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​កីឡាករ Jerome Boateng និង​គ្រាប់​បាល់​តាម​ស្មើ​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Klaas-Jan Huntelaar កាល​ពី​ថ្ងៃ​ពុធ បាន​បំ​ពេញ​សប្តាហ៍​ដ៏ល្អ​មួយ​សម្រាប់ក្រុម​អាល្លឺ​ម៉ង់​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជើង​ខ្លាំង​របស់​អង់​គ្លេស​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល​​៕

លទ្ធ​ផល​កាល​ពី​ថ្ងៃ​ពុធ
ក្រប​ខ័ណ្ឌ Champions League វគ្គ​​ចែល​ពូល

ពូល E
Bayern Mun 1-0 Man City
Roma 5-1 CSKA Moscow
ពូល F
Ajax 1-1 Paris St G
Barcelona 1-0 Apoel Nic
ពូល G
Chelsea 1-1 FC Schalke 04
NK Maribor 1-1 Sporting
ពូល H
Ath Bilbao 0-0 Shakt Donsk
FC Porto 6-0 BATE Borosov

ប្រែ​សម្រួល​ដោយ ផេង សំណាង





© រក្សាសិទ្ធិដោយ thmeythmey.com