កីឡាអន្តរជាតិ
អន្តរជាតិ
Messi ​រក​បាន​​គ្រាប់​​បាល់​​ទី​៤០០​ ខណៈ ​Neymar ​បំប៉ោង​​សំណាញ់ ​៣គ្រាប់​​តែ​ម្នាក់​ឯង​
28, Sep 2014 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ Lionel Messi បា​នរក​គ្រាប់​បាល់​ទី៤០០នៃ​អាជីព​របស់គេ ខណៈដែល Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​តែម្នាក់ឯង ស្រប​ពេលដែល​ក្រុម Barcelona បាន​វិល​ទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ La Liga វិញ​ជាមួយនឹង​ជ័យជម្នះ ៦-០ លើ​ក្រុម Granada កាលពី​ថ្ងៃ​សៅរ៍។



ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង Atletico Madrid បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ២ ដោយមាន២ពិន្ទុ​ពីក្រោយ​ក្រុម Barcelona ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម​ខ្លាំង Sevilla ៤-០ នៅលើ​ទឹកដី​ខ្លួនឯង។

ស្របពេល​ជាមួយគ្នានេះ ភាព​មុត​ស្រួច​នៃ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Cristiano Ronaldo បាន​បន្ត​ក្នុងពេល​ក្រុម Real Madrid បានទទួល​ជ័យជម្នះ ២-០ នៅលើ​ទឹកដី​ក្រុម Villarreal ដើម្បី​រក្សា​ការដេញ​តាម​ពីក្រោយ​ក្រុម​នៅលើ​កំពូល​តារាង​ចំនួន៤ពិន្ទុ។

Barcelona បាន​កត់ត្រា​ជ័យជម្នះ​ជាមួយនឹង​ការការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​របស់ខ្លួន​ជា​លើក​ទីជាប់ៗគ្នា ប៉ុន្តែ បាន​រកឃើញ​ភាព​មុត​ស្រួច​នៃ​ការរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​របស់​ពួកគេ​សាជាថ្មី​ក្រោយពី​ទទួលបាន​ត្រឹម​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដី​ក្រុម Malaga កាលពី​ពាក់កណ្តាល​សប្តាហ៍ ខណៈដែល Messiនិង​Neymar បានបង្ហាញ​ភាព​អស្ចារ្យ។

លោក Luis Enrique គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​និយាយថា៖ «Messi គឺជា​មនុស្ស​ដែល​ភាព​មុត​ស្រួច​នៅ​តំបន់​ប្រយុទ្ធ ហើយ​រូបគេ​ពិតជា​រីករាយ​ក្នុង​ការលេង​កីឡាបាល់ទាត់»៕

លទ្ធផល​កាលពី​ថ្ងៃ​សៅរ៍


ក្របខ័ណ្ឌ​អង់គ្លេស Premier League
Liverpool 1-1 Everton
Chelsea 3-0 Aston Villa
Crystal Palace 2-0 Leicester
Hull 2-4 Man City
Man Utd2-1 West Ham
Southampton 2-1 QPR
Sunderland 0-0 Swansea
Arsenal 1-1 Tottenham

ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga
1. FC Köln 0-2 Bayern Mun
Schalke 2-1 BorDortmd
SC Paderborn 07 1-2 BorussiaMönchengladbach
Sport-Club Freiburg 0-0 Bayer Levkn
VfB Stuttgart 1-0 Hannover 96
VfL Wolfsburg 2-1 SV Werder Bremen

ក្របខ័ណ្ឌ​អ៊ីតាលី Serie A
Roma 2-0 Verona
Atalanta 0-3 Juventus

ក្របខ័ណ្ឌ​បារាំង Ligue 1
Monaco 0-1 Nice
Toulouse 1-1 Paris St G
Lille 1-0 Bastia
Lorient 0-2 Evian Thonon Gaillard
Metz 3-0 Reims
Montpellier 2-1 Guingamp

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com