កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អាស៊ី៖ ជន​សង្ស័យ​១៦​​នាក់​​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​មិន​ឲ្យ​ធ្វើ​ដំ​ណើរ
30, Sep 2014 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន​១៦​នាក់​មក​ពី​ប្រទេស​អាស៊ី​ចំនួន​៤ ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​​ជុំ​វិញ​ការ​សង្ស័យ​ថា ជា​បណ្តាយ​របស់​ក្រុម​យោ​ធា​អ៊ិ​ស្លាម​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ប៉ូ​លិស​នៅ​ថ្ងៃ​អង្គារ​នេះ​។



បញ្ជី​ឈ្មោះ​​របស់​ជន​ដែល​ត្រូវ​បាន​​ហាម​ឃាត់​ទាំង​នោះ មាន​៧​នាក់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ៥​នាក់​មក​ពី​ហ្វី​លី​ពីន ៣​នាក់​មក​ពី​វៀត​ណាម និង​ម្នាក់​មក​ពី​សិង្ហ​បុរី​។ មន្ត្រី​​​ភ្នាក់​ងារ​ប៉ូ​លិស​ជាតិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ទទួល​ឈ្មោះ​មនុស្ស​ទាំង​នោះ​ដែល​ជា​ប់​សង្ស័យ​ថា ជា​បណ្តាញ​​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ិ​ស្លាម ឬ​ក៏​មាន​ប្រវត្តិ​បង្ក​បញ្ហា​ក្នុង​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​​មក​ពី​ប្រទេស​​ចំនួន​៤​»​។

បម្រាម​នេះ​ត្រូវ​បាន​ដាក់​​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ពោល​គឺ​រយៈ​ពេល​បួន​ថ្ងៃ​មុន​ពេល​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​បាន​ចាប់​ផ្តើម​ប្រកួត​ក្នុង​ទីក្រុង​កំ​ពង់​ផែ Incheon របស់​កូរ៉េ​ខាង​ត្បូង​។

ភ្នាក់​ងារ​ប៉ូ​លិស​រូប​នោះ មិន​បាន​ផ្តល់​ឈ្មោះ​របស់​ជន​ទាំង​១៦​នាក់​នោះ​ឡើយ ហើយ​វា​មិន​ច្បាស់​ថា តើ​ពួក​គេ​ពិត​ជា​បាន​ព្យា​យាម​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​​អាស៊ី​ដែល​កំ​ពុង​តែ​ដំ​ណើរ​នេះ​ឬ​យ៉ាង​ណា​។

មន្ត្រីរូប​នោះ​បាន​ឲ្យ​ដឹង​ថា៖ «មនុស្ស​ចំនួន​១៦​នាក់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​ធ្វើ​ដំ​ណើរ​ទៅ​កាន់​បរទេស​ដើម្បី​​ធ្វើ​សកម្ម​ភាព​ទាក់​ទង​នឹង​ភេរ​វ​កម្ម​»​។ ការ​ដាក់​បម្រាម​នេះ​ត្រូវ​បាន​ដាក់​តាម​រយៈ​​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​ប៉ូ​លិស​អន្តរ​ជាតិ​​នា​ព្រឹត្តិ​ការណ៍​​​កីឡា​អាស៊ី​ទីក្រុង Incheon ដែល​មាន​មន្ត្រី​ប៉ូ​លិស​ចំនួន​២១​​នាក់​មក​ពី​១៧​ប្រទេស​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com