កីឡាជាតិ
ជាតិ
វិមាន​សន្តិភាព​ត្រៀម​ខ្លួន​រួច​ជាច្រើន​សម្រាប់​ជំនួបរវាងលោក​នាយក​រដ្ឋមន្ត្រី និង​ សៀវម៉ី​
05, Oct 2014 , 10:31 pm        
រូបភាព
ដោយ: ថ្មីៗ
ឈាន​ដល់​រាត្រី​ម៉ោង​១០ និង​៣០​នាទី មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​កីឡា និង​អត្តពលិកជាច្រើន​នាក់​កំពុង​រង់​ចាំ​ ជ័យ​លាភីមេដាយ​មាស​ Asian Games  ស៊ន សៀវម៉ី នៅ​សាល​ប្រជុំ​នៃ​វិមាន​សន្តិភាព។ លោក​នាយក​រដ្ឋមន្ត្រី មិន​ទាន់​បង្ហាញ​វត្តមាន​ឡើយ ខណៈ​ជំនួប​រវាងលោក និង​ សៀវម៉ី ត្រូវ​បានគ្រោង​ឡើង​នៅ​វេលាម៉ោង​១១ និង​៣០។



អ្នក​យក​ព័ត៌មាន​ជាច្រើន​មិន​ត្រូវ​បានអនុញ្ញាតឲ្យ​ចូល​ក្នុងបន្ទប់​ឡើយ ដោយ​ត្រូវ​បានគេ​តម្រូវឲ្យ​នៅ​រង់​ចាំក្នុងបន្ទប់​សន្និសីទ​សារព័ត៌​មាន៕

© រក្សាសិទ្ធិដោយ thmeythmey.com