កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមអាល្លឺម៉ង់រងបរាជ័យដ៏មិននឹកស្មានដល់នៅលើទឹកដីប៉ូឡូញ
× ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ បានរងបរាជ័យជាលើកទី១ក្នុងចំណោមការជួបប្រកួតគ្នាចំនួន១៩លើក ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូបានផ្តួលពួកគេដើម្បីឡើងទៅឈរនៅលើកំពូលតារាងក្នុងពូលនៃការប្រកួតជម្រុះ Euro ឆ្នាំ២០១៦ កាលពីថ្ងៃសៅរ៍។
គ្រាប់បាល់តែតបញ្ចូលទីនៅនាទី ទី៥១របស់កីឡាករ Arkadiusz Milik ត្រូវបានបន្ថែមនៅជិតបញ្ចប់ការប្រកួតដោយកីឡាករ Sebastian Mila។ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូមិនធ្លាប់ឈ្នះក្រុមអាល្លឺម៉ង់ពីមុនឡើយ ខណៈដែលក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះក៏មិនធ្លាប់ចាញ់ផងដែរក្នុងចំណោមការប្រកួតជម្រុះចំនួន៣៣លើក បើគិតចាប់តាំងពី២០០៧។
ប៉ូឡូញ បានឡើងទៅឈរពីលើក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ហើយពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវស្កុតឡេននៅថ្ងៃអង្គារខាងមុខនេះ។
ក្រុមឈរលេខ១នៅលើកំពូលតារាងមួយនេះមាន៦ពិន្ទុ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងស្កុតឡេន មាន៣ពិន្ទុដូចគ្នា ហើយក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ី និងហ្គីប្រាតា សុទ្ធសឹងបានទទួលបរាជ័យក្នុងការប្រកួតបើកឆាកទាំងពីរលើករបស់ពួកគេ។
ការរងបរាជ័យជាលើកចុងក្រោយរបស់ក្រុមអាល្លឺម៉ង់ បានកើតឡើងក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុមសាធារណៈរដ្ឋឆែកកាលពីខែតុលា ឆ្នាំ២០០៧។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ អាចមានឱកាសស៊ុតបញ្ចូលទីចំនួន៥គ្រាប់យ៉ាងងាយក្នុងការប្រកួតនេះ ប៉ុន្តែ ខ្សែបម្រើស្លាបចំណូលថ្មី Karim Bellarabi របស់អាល្លឺម៉ង់ បានធ្វើឲ្យខូចឱកាសសំខាន់ៗចំនួនបីលើក ខណៈដែលកីឡាករ Thomas Muller និង Mats Hummels ក៏បានខ្ជះខ្ជាយឱកាសផងដែរ៕
លទ្ធផលកាលពីថ្ងៃសៅរ៍
ក្របខ័ណ្ឌ Euro ឆ្នាំ២០១៦
Armenia 1-1 Serbia
Ireland 7-0 Gibraltar
Romania 1-1 Hungary
Scotland 1-0 Georgia
Albania 1-1 Denmark
Finland 1-1 Greece
Northern Ireland 2-0 Faroe Islands
Poland 2-0 Germany
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com