កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mourinho មិន​ព្រួយ​បារម្ភ​ពេល​ជួប Man Utd បើ​ទោះ​បី​ជួប​វិបត្តិ​លើ​ខ្សែ​ប្រយុទ្ធ
25, Oct 2014 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Jose Mourinho បាន​បញ្ជាក់​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​​ចំ​ពោះ​ការ​ខ្វះ​​នូវ​ជម្រើស​ខ្សែ​ប្រយុទ្ធ​នៅ​មុន​ពេល​ធ្វើ​ដំ​ណើរ​ទៅ​ប្រកួត​នៅ​លើ​ទឹក​ដី​របស់​ក្រុម Manchester United ឡើយ ក្រោយ​ពី​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Loic Remy និង Diego Costa សុទ្ធ​សឹង​ត្រូវ​អវត្ត​មាន​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ក្រុម Chelsea ទៅ​កាន់​កីឡ​ដ្ឋាន Old Trafford​ថ្ងៃ​អាទិត្យ​នេះ​​។



Remy បាន​ជួប​បញ្ហា​របួស​ក្នុង​ពេល​ក្រុម Chelsea ទទួល​ជ័យ​ជម្នះ ៦-០ លើ​ក្រុម Maribor ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ក្រោយ​ពី​បាន​រក​គ្រាប់​បាល់​បើក​ឆាក​​នៅ​នាទី ទី​១៤ ហើយ​ខណៈ​ដែល Costa បាន​​អវត្ត​មាន​ដោយ​សារ​តែ​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់​ជើង ខ្សែ​ប្រយុទ្ធ Didier Drogba នឹង​លេង​ក្នុង​ជម្រើស​ដំ​បូង​សម្រាប់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ជា​មួយ​នឹង​ក្រុម​របស់​លោក Louis Van Gaal បើ​ទោះ​បី​លោក Mourinho បាន​ទទួល​ស្គាល់​ថា កីឡាករ​ជើង​ចាស់​រូប​នេះ​មិន​ទាន់​មាន​ភាព​រឹង​មាំ​ពេញ​លេញ​ក៏​ដោយ​។

ក្រោយ​ពី​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​កាល​ពី​ថ្ងៃ​អង្គារ លោក Mourinho ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​និយាយ​ថា៖ «Loic មាន​បញ្ហា​របួស​សាច់​ដុំ​។ ខ្ញុំ​មិន​ដឹង​ថា វា​មាន​កម្រិត​ប៉ុណ្ណា​ឡើយ ប៉ុន្តែ ខ្ញុំ​មិន​ព្រួយ​បារម្ភ​ឡើយ​។ នៅ​ពេល​ដែល​កីឡាករ​ម្នាក់​របួស ដាក់​កីឡាករ​ម្នាក់​ទៀត​ចូល​លេង​»​។

Man United នឹង​ទទួល​ភ្ញៀវ Chelsea នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រោយ​ពី​បាន​វាយ​បក​ដើម្បី​តាម​ស្មើ​ក្រុម West Brom ក្នុង​លទ្ធ​ផល ២-២ កាល​ពី​ថ្ងៃ​អង្គារ​​កន្លង​ទៅ ហើយ​រវាង​ក្រុម​ទាំង​ពីរ ក្នុង​ចំ​ណោម​ការ​ជួប​គ្នា​បី​លើក​ចុង​ក្រោយ​របស់​ពួក​គេ Chelsea បាន​កាត់​ត្រា​ជ័យ​ជម្នះ​២​លើក និង​ស្មើ​១​លើក​។​

Chelsea បាន​​ទទួល​ជ័យ​ជម្នះ ១-០ នៅ​លើ​ទឹក​ដីក្រុម Man United កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧស​ភា ឆ្នាំ​២០១៣ មុន​នឹង​ទទួល​លទ្ធ​ផល​ស្មើ ០-០ នៅ Old Trafford កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៣ ប៉ុន្តែ ពួក​គេ​បាន​ផ្តួល​ក្រុម Man United លើ​ទឹក​ដី​ខ្លួន​ក្នុង​លទ្ធ​ផល ៣-១ កាល​ថ្ងៃ​ទី​១៩ ខែ​មក​រា ឆ្នាំ​២០១៤​៕​

កម្ម​វិធី​ប្រកួត​ចុង​សប្តាហ៍
ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League
ថ្ងៃ​សៅរ៍ ទី​២៥ ខែ​តុលា

West Ham Unitedវ v Manchester City - 18:45 ល្ងាច
Liverpool v Hull City - 9 យប់
Southampton v Stoke City - 9 យប់
Sunderland v Arsenal - 9 យប់
West Bromwich v Crystal Palace - 9 យប់
Swansea City v Leicester City - 11:30 យប់

ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា
Burnley v Everton - 8:30 យប់
Tottenham Hotspur v Newcastle - 8:30 យប់
Manchester United v Chelsea - 11 យប់

ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga
ថ្ងៃ​សៅរ៍ ទី​២៥ ខែ​តុលា

Almeria     v Athletic Bilbao - 9 យប់
Real Madrid v Barcelona - 11 យប់
Valencia v Elche - 1 យប់
Cordoba v Real Sociedad - 3 ទៀប​ភ្លឺ
Eibar v Granada - 3 ទៀប​ភ្លឺ

ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា
Malaga     v Rayo Vallecano - 6 ល្ងាច
Espanyol v Deportivo Coruna - 11 យប់
Sevilla v Villarreal - 1 យប់
Getafe v Atletico Madrid - 3 ទៀប​ភ្លឺ

ក្រប​ខ័ណ្ឌ​អាល្លឺ​ម៉ង់ Bundesliga
ថ្ងៃ​សៅរ៍ ទី​២៥ ខែ​តុលា

Dortmund v Hannover 96 - 8:30 យប់
Augsburg v Freiburg - 8:30 យប់
Hoffenheim v Paderborn - 8:30 យប់
Hertha Berlin v Hamburger - 8:30 យប់
Frankfurt v Stuttgart - 8:30 យប់
Leverkusen v Schalke 04 - 11:30 យប់

ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា
Wolfsburg v Mainz - 9:30 យប់
Monchengladbach v Bayern Munich - 11:30 យប់

ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A
ថ្ងៃ​សៅរ៍ ទី​២៥ ខែ​តុលា

Empoli v Cagliari - 8 យប់
Parma v Sassuolo - 11 យប់
Sampdoria v Roma - 1:45 ទៀប​ភ្លឺ

ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា
Chievo    v Genoa - 9 យប់
Juventus v Palermo - 9 យប់
Udinese v Atalanta - 9 យប់
Cesena v Inter Milan - 12 យប់
Lazio v Torino - 12 យប់
Napoli v Verona - 12 យប់
AC Milan v Fiorentina - 2:45 ទៀប​ភ្លឺ

ក្រប​ខ័ណ្ឌ​បារាំង Ligue 1
PSG v Bordeaux - 10 យប់
Evian TG v Nantes - 1 យប់
Bastia v Monaco - 1 យប់
Caen v Lorient - 1 យប់
Reims v Montpellier - 1 យប់

ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា
Rennais v Lille - 8 យប់
Saint-Etienne v Metz - 11 យប់
Guingamp v Nice - 11 យប់
Lyon v Marseille - 3 ទៀប​ភ្លឺ

ប្រែ​សម្រួល​ដោយ ផេង សំណាង





© រក្សាសិទ្ធិដោយ thmeythmey.com