ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រុមកីឡាជម្រើសជាតិកម្ពុជាឡើងចំណាត់ថ្នាក់ FIFA ពីលេខ១៩៩ មកលេខ១៨៥
23, Oct 2014 ,
4:26 pm
រូបភាព
×
ដោយ:
រួបរួម
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Lee Tae Hoon បានរំកិលចំណាត់ថ្នាក់ FIFA Ranking ពីលេខ១៩៩ មកលេខ១៨៥វិញ ក្នុងក្របខ័ណ្ឌពិភពលោក និងរំកិលពីលេខ៤៥ មកលេខ៤២វិញក្នុងក្របខ័ណ្ឌទ្វីបអាស៊ី។ នេះបើយោងតាមការចេញផ្សាយលទ្ធផលចំណាត់ថ្នាក់ក្រុមជម្រើសជាតិរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោកនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ។
បើគិតចាប់តាំងពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា កម្ពុជាមានការប្រកួតជាអន្តរជាតិសរុបចំនួន៧លើកដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ក្នុងនោះមានឈ្នះបីលើក និងចាញ់បីលើក។
សម្រាប់ការប្រកួតមិត្តភាព កម្ពុជាបានចាញ់ម៉ាឡេស៊ី ៤-១ ចាញ់ឥណ្ឌូនេស៊ី ១-០ និងឈ្នះចិន-តៃប៉ិ ២-០ ។ សម្រាប់ការប្រកួតជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ ក្រុមរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon បានចាញ់ម្ចាស់ផ្ទះឡាវ ៣-២ ចាញ់មីយ៉ាន់ម៉ា ១-០ ប៉ុន្តែឈ្នះ ទីម័រខាងកើត ៣-២ និងឈ្នះប្រ៊ុយណេ ១-០ ។
ចំណាត់ថ្នាក់លេខ១៨៥នេះ បាននាំឲ្យកម្ពុជាមានពិន្ទុលើសក្រុមជម្រើសជាតិចំនួន២៣នៅទូទាំងពិភពលោកដែលមានសរុប២០៨ និងនាំមុខក្រុមជម្រើសជាតិចំនួន៤នៅក្នុងទ្វីបអាស៊ី ដែលក្នុងនោះមាន ចិន-តៃប៉ិ ម៉ុងហ្គោលី ប្រ៊ុយណេ និងប៊ូតង់។
អាល្លឺម៉ង់ អាហ្សង់ទីន និងកូឡុំប៊ី រក្សានាំមុនគេលើកំពូលតារាង ខណៈបែលហ្ស៊ិកឡើងលេខ៤ ដោយផ្លាស់តំណែងលេខ៥ជាមួយហូឡង់។ ប្រេស៊ីលរក្សាចំណាត់ថ្នាក់លេខ៦ បារាំងឡើងលេខ៧ អេស្ប៉ាញធ្លាក់ទៅលេខ១០ អ៊ីតាលីឡើងលេខ១១ ខណៈអង់គ្លេសធ្លាក់ទៅលេខ២០ ។
នៅក្នុងទ្វីបអាស៊ី ក្រោមសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) គេមិនសូវឃើញមានការប្រែប្រួលឡើង ដោយអ៊ីរ៉ង់ ជប៉ុន អ៊ូបេគីស្ថាន កូរ៉េខាងត្បូង និងហ្ស៊កដង់ ជាដើម រក្សាឈរនៅលើកំពូលតារាង រីឯហ្វីលីពីននៅតែមានចំណាត់ថ្នាក់ខ្ពស់ជាងគេប្រចាំតំបន់អាស៊ាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម