កីឡាជាតិ
ជាតិ
ចំបាប់​កម្ពុជា​ឈ្នះ​មេដាយមាស១ ប្រាក់១និង​សំរឹទ្ធ២​ ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ាន-អូស្ត្រាលី
26, Oct 2014 , 6:39 pm        
រូបភាព
កីឡាករ ឌន សៅ ដែល​ដណ្តើម​បានមេដាយមាសជូន​ជាតិ។ រូបថត ហ្វេសប៊ុក​សហព័ន្ធកីឡា​ចំបាប់កម្ពុជា
កីឡាករ ឌន សៅ ដែល​ដណ្តើម​បានមេដាយមាសជូន​ជាតិ។ រូបថត ហ្វេសប៊ុក​សហព័ន្ធកីឡា​ចំបាប់កម្ពុជា
ដោយ: រួបរួម
ចំបាប់​បានផ្តល់​កិត្យានុភាព​ថ្មី​មួយ​បន្ថែមទៀត​សម្រាប់​វិស័យ​កីឡា​នៅ​កម្ពុ​ជានា​ឆ្នាំ២០១៤ នេះ តាមរយៈ​ការទទួលបាន​មេដាយមាស១ ប្រាក់១ និង​សំរឹទ្ធ២ ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចំបាប់​ដណ្តើម​ជើងឯក​អាស៊ាន បូក​អូស្ត្រាលី (SEA & Australasian Championship) នៅ Yishun Sports Hall ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។



ព្រឹត្តិការណ៍​ចំបាប់​ដណ្តើម​ជើងឯក​ជា​លើកដំបូង​នេះ មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ចំនួន៦នៅក្នុង​តំបន់​អាស៊ាន​ដែល​រួមមាន​កម្ពុជា ម្ចាស់ផ្ទះ​សិង្ហ​បុរី វៀតណាម ម៉ាឡេស៊ី ថៃ និង​ហ្វីលីពីន បូក​ជាមួយ​អត្ត​ពលិកម​ក​ពី​ប្រទេស​អូស្ត្រាលី។


កីឡាករ ឌន សៅ បាន​នាំ​មេដាយមាស​ជូន​កម្ពុជា​ក្នុងប្រទេស​ទម្ងន់៩៧គីឡូក្រាម បន្ទាប់ពី​រូបគេ​បាន​យកឈ្នះ​កីឡាករ​ឥណ្ឌូនេស៊ី Torres Robertson ក្នុង​លទ្ធផល​ពិន្ទុ ១១ ទល់នឹង ០ ហើយ​បន្ត​យកឈ្នះ​កីឡាករ សិង្ហ​បុរី Tan Jeffry ក្នុង​លទ្ធផល ៨ ទល់នឹង ០ នៅ​ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០១៤ ដដែល​នេះ។

ស្របពេល​ជាមួយគ្នានេះ​ផងដែរ កីឡាករ ចាប លឿន បានទទួល​មេដាយសំរិទ្ធ ក្នុង​ប្រភេទ​ទម្ងន់៨៦គីឡូក្រាម ខណៈ កាលពី​ថ្ងៃ​ម្សិលមិញ កីឡាការិនី ចូ​វ សុធា​រ៉ា ឈ្នះ​មេដាយប្រាក់​ក្នុង​ទម្ងន់៤៨គីឡូក្រាម រីឯ ឆាំ ពិ​ស៊ីន បាន​មេដាយសំរិទ្ធ​ក្នុងការ​ប្រកួត​ប្រភេទ​ចំបាប់​ស្ទីល​ក្រិ​កកូ​ទម្ងន់៦៦គីឡូក្រាម៕



© រក្សាសិទ្ធិដោយ thmeythmey.com