កីឡាជាតិ
ជាតិ
យុវជន​ភ្នំពេញក្រោន ឈរ​កំពូល​តារាង​ទាំង​លីក U15 និង U17
28, Oct 2014 , 9:25 am        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​យុវជន​ថ្នាល​របស់​ក្លិប​បាល់ទាត់​​ភ្នំពេញក្រោន កំពុង​តែ​កាន់​ពិន្ទុ​ឈរ​កំពូល​តារាង​​ទាំង​ពាន​រង្វាន់​​លីក​បាល់ទាត់​យុវជន​ក្រោម​អាយុ ១៥ ឆ្នាំ (U-15) និង​លីក​បាល់ទាត់ U-17 ឆ្នាំ​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។



ជា​លទ្ធផល​​នៅ​ក្នុង​លីក U-15 កាល​ពី​ថ្ងៃ​អាទិត្យ ​ចុង​សប្ដាហ៍​កន្លង​ទៅ៖

សាលា​បាល់ទាត់ជាតិ ៤ – ១ អាវុធ​ហត្ថ​ខេត្តតាកែវ
ស្វាយរៀង ៧ – ០ ឆ្លាមសមុទ្រា
ភ្នំពេញក្រោន ៨ – ១ យុវជន​ច្រាំង​ចំរ៉េះ
ខេត្ត​កណ្ដាល ០ – ៣៦ អាកាសចរ​ស៊ីវិល

សម្រាប់​តារាង​ចំណាត់​ថ្នាក់៖

១) ភ្នំពេញក្រោន ៦ ប្រកួត​មាន ១៨ ពិន្ទុ
២) សាលាបាល់ទាត់ជាតិ ៧ ប្រកួត​មាន ១៦ ពិន្ទុ
៣) អាកាសចរ​ស៊ីវិល ៦ ប្រកួត មាន ១៥ ពិន្ទុ
៤) អាវុធ​ហត្ថ​ខេត្ត​តាកែវ ៦ ប្រកួត​មាន ១២ ពិន្ទុ
៥) ស្វាយរៀង ៦ ប្រកួត​ មាន ១០ ពិន្ទុ
៦) យុវជន​ច្រាំងចំរ៉េះ ៦ ប្រកួត​មាន ៦ ពិន្ទុ
៧) ឆ្លាមសមុទ្រ ៥ ប្រកួត​មាន ៣ ពិន្ទុ
៨) មូលនិធិ​កុមារ​កម្ពុជា ៦ ប្រកួត​មាន ៣ ពិន្ទុ
៩) ខេត្ត​កណ្ដាល ៦ ប្រកួត​ មាន ០ ពិន្ទុ

ចំណែក​លទ្ធផល​លីក U-17 មាន៖

ចម្ការកៅស៊ូបឹងកេត ២ – ១ អាកាសចរ​ស៊ីវិល
បងប្អូន ០ – ២៣ ភ្នំពេញក្រោន

ងាក​ទៅ​មើល​តារាងចំណាត់​ថ្នាក់​វិញ៖

១) ភ្នំពេញក្រោន ប្រកួត​ ៤ លើក មាន ១២ ពិន្ទុ
២) ចម្ការកៅស៊ូបឹងកេត ប្រកួត ៤ លើក មាន ៧ ពិន្ទុ
៣) អាកាសចរ​ស៊ីវិល ប្រកួត ៤ លើក​មាន ៤ ពិន្ទុ
៤) បងប្អូន ប្រកួត ៤ លើក​មាន ០ ពិន្ទុ

ប្រកួត​បន្ទាប់​នៅ​ចុង​សប្ដាហ៍ក្រោយ​​របស់​លីក U-15 មាន៖

អាកាសចរ​ស៊ីវិល ប៉ះ ស្វាយរៀង
ឆ្លាមសមុទ្រ ប៉ះ ច្រាំង​ចំរ៉េះ
ភ្នំពេញក្រោន ប៉ះ មូលនិធិ​កុមារ​កម្ពុជា
ខេត្ត​កណ្ដាល ប៉ះ​អាវុធហត្ថ​ខេត្ត​តាកែវ

សម្រាប់​លីក U-17 មាន៖
អាកាសចរ​ស៊ីវិល ប៉ះ ក្រុម បងប្អូន
ភ្នំពេញក្រោន ប៉ះ ចម្ការកៅស៊ូបឹងកេត

លីក​យុវជន​ទាំង ២ នេះ​រៀបចំ​ប្រកួត​នៅ​លើ​ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល និង សាលា​បាល់ទាត់​ជាតិ​ រាល់​​ថ្ងៃ​ចុង​សប្ដាហ៍​ព្រោះ​មិន​ឱ្យ​មាន​ការ​ប៉ះពាល់​សល់​ការ​សិក្សា​របស់​កីឡាករ​ទាំង​អស់​នោះ​ទេ។ តាម​ប្រភព​ព័ត៌មាន​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លីក​ U17 នឹង​ចប់​ការ​ប្រកួត​មុន លីក U15 ព្រោះ​មាន​ក្រុម​ចូលរួម​ប្រកួត​តិច​ពោល​គឺ​តែ ៤ ក្រុម។ ការ​បង្កើត​លីក​នេះ​ឡើង​ក្នុង​គោលបំណង​ជួយ​​ពង្រឹង​កីឡាករ​យុវជន​​ថ្នាល​ឱ្យ​បាន​ច្រើន និង ជួយ​ណែនាំ​ផ្លូវ​ឱ្យ​ពួក​គេ​​ឈោង​ចាប់​ជា​អាជីព​នៅ​ថ្ងៃ​អនាគត៕



© រក្សាសិទ្ធិដោយ thmeythmey.com