កីឡាជាតិ
ជាតិ
Toyota Mekong៖ ភ្នំពេញ​ក្រោ​ន​ប៉ះ​ជើងឯក​ឡាវ Attapeu ដើម្បី​ប្រជែង​យក​លេខ​បី
02, Nov 2014 , 11:02 am        
រូបភាព
កីឡាករអូស្ត្រាលី Adriano Pellegrino (ឆ្វេង) និង​កីឡាករហូឡង់ Koen Bosma នាការប្រកួតជាមួយ​ក្រុម​ម្ចាស់​ផ្ទះBecamex Binh Duong
កីឡាករអូស្ត្រាលី Adriano Pellegrino (ឆ្វេង) និង​កីឡាករហូឡង់ Koen Bosma នាការប្រកួតជាមួយ​ក្រុម​ម្ចាស់​ផ្ទះBecamex Binh Duong
ដោយ: រួបរួម
ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន​របស់​កម្ពុជា នឹងត្រូវ​តទល់​ជាមួយ​ក្លិប​ឡាវ Hoang Anh Attapeu នា​វេលា​ម៉ោង១ និង៣០នាទី​រសៀល​នេះ ក្នុងការ​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​បី នៃ​ព្រឹត្តិការណ៍ Toyota Mekong Club Championship នៅ​កីឡដ្ឋាន Go Dau Stadium ខេត្ត Binh Duong ប្រទេស​វៀតណាម មុន​ពេលដែល​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម Becamex Binh Duong ប្រជែង​យកពាន​ជាមួយ​ក្លិប​មី​យ៉ាន់​ម៉ា Ayeyawady United នា​វេលា​ម៉ោង៤រសៀល។



ភ្នំពេញ​ក្រោ​ន និង Hoang Anh Attapeu សុទ្ធតែ​ទទួលរង​នូវ​ការខកចិត្ត​នា​ជំនួប​វគ្គ​មួយ​ភាគពីរ​ផ្តាច់ព្រ័ត្រ ដោយ​ភ្នំពេញ​ក្រោ​ន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Becamex Binh Duong ក្នុង​លទ្ធផល ៥-២ ក្រោយ​ពេលដែល​ក្រុម​មី​យ៉ាន់​ម៉ា Ayeyawady យកឈ្នះ​ក្រុម Attapeu ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ៥-៤ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នា​ការប្រកួត​រយៈពេល៩០នាទី​ពេញ។

ម្ចាស់​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន៧៥០០០ដុល្លារ​អាមេរិក ជើងឯក​រង​បាន៥០០០០ដុល្លារ​អាមេរិក ក្រុម​លេខ៣បាន៣០០០០ដុល្លារ​អាមេរិក និង​ក្រុម​លេខ៤បាន១០០០០ដុល្លារ​អាមេរិក។ ជាមួយគ្នានេះ កីឡាករ​ម្នាក់​ក្នុង​ក្រុមនីមួយៗ នឹង​ត្រូវបាន​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ជ្រើសរើស​ក្នុង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម (Most Valuable Player) ហើយ​ទទួលបាន​ប្រាក់រង្វាន់១០០០ដុល្លារ​អាមេរិក។ កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត​បាន​ប្រាក់រង្វាន់ ៣០០០ដុល្លារ​អាមេរិក​បន្ថែម​ទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com