កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​បាន​ចំណាត់ថ្នាក់​លេខ​បី​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club
02, Nov 2014 , 3:25 pm        
រូបភាព
ដោយ: រួបរួម
ក្លិប​ភ្នំពេញ​ក្រោ​ន​របស់​កម្ពុជា បានទទួល​ចំណាត់ថ្នាក់​លេខ​បី​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championship បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ២-០ លើ​ក្រុម​ជើងឯក​ឡាវ Hoang Anh Anh Attapeu នៅ​កីឡដ្ឋាន Go Dau ខេត្ត Binh Duong ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃអាទិត្យ​នេះ។



ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Bisan George គឺជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ទាំងពីរ​គ្រាប់​ឲ្យ​ភ្នំពេញ​ក្រោ​ន​នៅក្នុង​នាទី ទី២១ និង​នាទី៥២ ។ វា​ក៏​ជា​គ្រាប់​បាល់​ទី​បី​ផងដែរ​របស់ Bisan ប្រចាំ​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​រូបគេ​រកបាន​មួយ​គ្រាប់​ក្នុងនាម​ជា​កីឡាករ​បម្រុង នា​បរាជ័យ ៥-២ ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ Becamex Binh Duong កាលពី​ថ្ងៃ​សុក្រ។

ចំណាត់ថ្នាក់​លេខ​បី​នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ទទួលបាន​ប្រាក់រង្វាន់​ចំនួន៣ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ឡាវ Hoang Anh Anh Attapeu បាន១ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​តំណែង​លេខ​បួន។ ម្ចាស់ផ្ទះ Becamex Binh Duong និង​ក្រុម​មី​យ៉ាន់​ម៉ា Ayeyawady ត្រូវ​ប្រជែង​យក​ជើងឯក​ដោយ​លេខ​មួយ​បាន នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន៧៥០០០ដុល្លារ​អាមេរិក ជើងឯក​រង​បាន៥០០០០ដុល្លារ​អាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com