កីឡាជាតិ
ជាតិ
ក្រុម​កីឡាការិនីស៊ីឈិនឡូនកម្ពុជា​ឈ្នះមេដាយ​មាស​ក្នុងព្រឹត្តិការណ៍ជើងឯក​ឈិនឡូន​អាស៊ី
03, Nov 2014 , 10:01 pm        
រូបភាព
ដោយ: ថ្មីៗ
នា​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ក្រុម​កីឡាការិនីជម្រើស​ជាតិ​សីឈិន​ឡូន​កម្ពុជា បាន​បំបាក់​ក្រុម​កីឡាការិនីម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុង​លទ្ធផល​ពិន្ទុ ១០០ ទល់​នឹង​៦៧ ដើម្បី​ដណ្តើម​បាន​មេដាយ​មាស​​ក្នុងព្រឹត្តិការណ៍​ 1st Asian Chinlone Championship Myanmar 2014 នៅ​កីឡដ្ឋាន Wunna Theikdi Stadium ក្នុងទីក្រុង​ណៃពីដរ ប្រទេសមីយ៉ាន់ម៉ា។



គេហទំព័រ​ថ្មីៗ មិនទាន់ទទួល​បានព័ត៌មាន​លម្អិត​ឡើយ​ទាក់ទង​នឹង​ដំណើរ​ការប្រកួតនេះ។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​សី​ឈិនឡូនជ្រើស​រើស​ជើង​ឯក​អាស៊ី​លើក​ទីមួយ​នេះ មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ចំនួន​១២រួមមាន ម្ចាស់ផ្ទះមីយ៉ាន់ម៉ា កម្ពុជា ប៉ាគីស្ថាន សិង្ហបុរី ជប៉ុន ឥណ្ឌា ថៃ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឡាវ រួមទាំង​ប្រេស៊ីល​នៃតំបន់អាមេរិកឡាទីន។

សី CHINLONE ជា​ប្រភេទ​​ប្រពៃណី​របស់​ប្រទេស​មីយ៉ាន់ម៉ា ហើយ​បាន​លេច​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​កាល​ពី​ដើម​ឆ្នាំ ២០១៣ ក្នុង​ព្រឹត្តិការណ៍​កីឡា​ SEA Games លើក​ទី​២៧ ដែល​ប្រទេស​អាស៊ាន​មួយ​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕


© រក្សាសិទ្ធិដោយ thmeythmey.com