ជាតិ
លោក ឡុង ឌី​ម៉​ង៖ មិន​មាន​បទ​ល្មើស​ធំដុំ​ដែល​គួរឲ្យ​កត់​សម្គាល់​ឡើយ​ក្នុងព្រះរាជ​ពិ​ធី​​អុំ​ទូក​
07, Nov 2014 , 8:30 pm        
រូបភាព
គិត​ត្រឹម​ល្ងាច​ថ្ងៃទី៧ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា មាន​ភាពមិន​មាន​ភាព​មិន​ប្រក្រតី​មួយចំនួន​បានកើត​ឡើង ប៉ុន្តែ​កើតឡើង​តិចតួច​ករណី បើ​ធៀប​ទៅនឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាលពីឆ្នាំមុន។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។



លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា ករណី​ចោរឆក់ លូក​ហោប៉ៅ និង​មាន​ជន​បន្លំ​ខ្លួន​ទារលុយ​ពី​អាជីវករ​លក់ដូរ បាន​កើតឡើង​តិចតួច​បំផុត​ក្នុងអំឡុង​បុណ្យអុំទូក។ មាន​បទល្មើស​តិចតួច​ដោយសារ​មានការ​យាមល្បាត​យ៉ាង​តឹងរឹង​ពី​កងកម្លាំង​មាន​សមត្ថកិច្ច។ កម្លាំង​​សមត្ថកិច្ច​ចម្រុះ​ជាង ៦ពាន់​នាក់ ដែល​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ការពារ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងអំឡុង​ព្រះរាជ ពិធី​បុ​ណ្យ​​អុំទូក។ ប៉ុន្តែ​លោក ឡុង ឌី​ម៉​ង់ មិនទាន់​បញ្ជាក់​ពី​តួ​លេខ​ជាក់លាក់​ជុំវិញ​ករណី កូនក្មេង​វង្វេង ឪពុក ម្តាយ​នៅ​នោះឡើយ​។

ពលរដ្ឋ​ជាង ៤២០០នាក់ ដែល​បាន​ទៅរក​សេវា​ពិនិត្យ​ព្យាបាល​នៅតាម​ប៉ុ​ស្តិ៍សុខភាព​ទាំង១០ទីតាំង របស់​ក្រសួងសុខាភិបាល ដែល​បានដាក់​ប្រចាំការ២៤ម៉ោង នៅ​ថ្ងៃទី១និង២ នៃ​ព្រះរាជា​ពិ​ធីប​បុណ្យអុំទូក។ ប្រជាពលរដ្ឋ​ទាំងនោះ​មាន​អាកា​រៈ​ដូចជា ខ្យល់គរ វិលមុខ ឈឺក្បាល រាគរូស និង​ជំងឺផ្សេង។ នេះ​បើតាម លោក ឡុង ឌី​ម៉​ង់។

 
លោក ឡុង ឌី​ម៉​ង់ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ថ្ងៃទី៣ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ១លាន​នាក់ ខណៈដែល មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​រូបនេះ​បញ្ជាក់ថា កាលពី​ថ្ងៃទី១ មាន​ប្រជាពលរដ្ឋ​ប្រមាណ១០ម៉ឺន​នាក់ និង​ថ្ងៃទី២ប្រមាណ៤០ម៉ឺន ទៅ៥០ម៉ឺន​នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com