កីឡាជាតិ
ជាតិ
CBL៖ Emperors និង Sabay Tiger Mosquitoes ប្រជែង​គ្នា​ទៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ
08, Nov 2014 , 9:00 am        
រូបភាព
ជំនួប​កន្លង​រវាង​ក្រុម Sabay (ស) និងក្រុម Emperors។ រូបថត ហ្វេសប៊ុក CBL
ជំនួប​កន្លង​រវាង​ក្រុម Sabay (ស) និងក្រុម Emperors។ រូបថត ហ្វេសប៊ុក CBL
ដោយ: រួបរួម
ក្រុម Davies Paints, Pate 310 និង Mekong Tigers បាន​កក់​កៅអី​រួចហើយ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​កីឡាបាល់បោះ​កម្ពុជា (CBL) ដោយ​កៅអី​មួយទៀត​កំពុង​រង់ចាំ​ជំនួប​កាត់ក្តី​រវាង​ក្រុម Sabay Tiger Mosquitoes និង​ក្រុម Emperors នា​វេលា​ម៉ោង៤រសៀល​ថ្ងៃ សៅរ៍​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។



ក្រុម Sabay Tigers Mosquitoes និង​ក្រុម Emperors សុទ្ធ​តែមាន​ជំនឿ​ចិត្តរៀងៗខ្លួន​ក្នុង​ការដណ្តើម​ជ័យជម្នះ​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។  នា​ការប្រកួត​វគ្គ Play off កន្លងមក ក្រុម​ទាំងពីរ បាន​យកឈ្នះ​ទៅវិញទៅមក។

នា​ការប្រកួត​លើកដំបូង Sabay បាន​យកឈ្នះ​ក្នុង​លទ្ធផល​ពិន្ទុ ៥៩-៥៧ ប៉ុន្តែ Emperors បាន​សងសឹក​វិញ​ក្នុង​លទ្ធផល ៦៤-៦១ នា​ជំនួប​លើក​ទី​ពីរ ដែល​នាំ​ឲ្យ​ឈានដល់​ការប្រកួត​សម្រេចសេចក្តី​នា​រសៀល​ថ្ងៃ​សៅរ៍​នេះ។

តើ Emperors ឬ Sabay Tiger Mosquitoes ដែល​ត្រូវ​ចូលរួម​ជាមួយ  Davies Paints, Pate 310 និង Mekong Tigers នា​ការប្រកួត​វគ្គ៤ក្រុម​ចុងក្រោយ?


© រក្សាសិទ្ធិដោយ thmeythmey.com