កីឡាជាតិ
ជាតិ
FFC គ្រោង​រៀបចំ​វគ្គ Playoff ដើម្បី​ឡើងទៅ​កាន់​លី​ក​កំពូល​នា​ពាក់កណ្តាល​ខែធ្នូ
11, Nov 2014 , 3:54 pm        
រូបភាព
គិរីវង់ (ឆ្វេង) និង​ Albirex នា​ជំនួប​កាលពី​រដូវកាល​មុន
គិរីវង់ (ឆ្វេង) និង​ Albirex នា​ជំនួប​កាលពី​រដូវកាល​មុន
ដោយ:
ការប្រកួត​ជម្រុះ​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន ២ ក្នុងចំណោម ៤ ក្រុម ត្រៀម​ឡើងទៅ​បង្គ្រប់​នៅក្នុង​លី​ក​កំពូល​កម្ពុជា​សម្រាប់​រដូវ​កាល ២០១៥ ខាងមុខ​ទំនង​គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៥ ដល់ ១៩ ខែ ធ្នូ ចុងឆ្នាំ ២០១៤ នេះ។



ក្រុម​ទាំង ៤ នេះ​មាន ២ ក្រុម​ដែលមាន​ពិន្ទុ​តិចជាងគេ​ក្នុង​លី​ក​កាលពី​រដូវ​កាល ២០១៤ កន្លងទៅ​មាន គីរីវង់​សុខ​សែន​ជ័យ និង Albirex Niigata Phnom Penh និង ក្រុម២ ខ្លាំង​ជាង​នៅ​គេ​ក្របខណ្ឌ​ក១របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ខេត្ត​ព្រះសីហនុ និង ស៊ីម៉ាក។

តាម​ដំណឹង​ក្រៅផ្លូវការ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពេលវេលា​នៃ​ការប្រកួត​អាច​នឹង​ប្រែ ប្រួល ខណៈ ទីកន្លែង​ប្រកួត​នៅ​មិនទាន់​កំណត់​ច្បាស់លាស់​នៅឡើយ​នោះទេ ព្រោះ​ពហុ​កីឡដ្ឋាន​ជាតិ ត្រៀម​ជួសជុល​ប្ដូរ​ដាក់​ស្មៅ​សិប្ប​និមិត្ត ក្នុងពេលឆាប់ៗ ។ ចំណែក​ពេល​ថ្ងៃទី ១៥ ដល់ ១៩ ធ្នូ គ្រាន់តែ​កំណត់​បណ្ដោះអាសន្ន​សិន​ដើម្បី​ឲ្យ​ក្រុមនីមួយៗ បាន​ត្រៀមខ្លួន។

វគ្គ​ជម្រុះ​ខាងលើ​ត្រូវបាន​បង្កើតឡើង​ចំនួន ២ រដូវ​កាល​ទាំង​លើក​នេះហើយ ក្នុង​គោលដៅ​បង្កើន​កម្រិត លី​កបាល់​ទាត់​របស់​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុខ ខណៈ​រាល់​លើក ប្រើ​នីតិវិធី​យក​ក្រុម​ខ្លាំង​ចំនួន ២ មកពី​ក្របខណ្ឌ​ក១ មក​ជំនួស ២ ក្រុម​មាន​ពិន្ទុ​តិចជាងគេ ដែល​ត្រូវ​កាត់ចេញ។ ប៉ុន្តែ​វិធី​ចាស់​នេះ​សង្កេតឃើញថា​កម្រិត​នៃ​ការលេង និង ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​ក្រុម​ដែល​ឡើងមក​ពី​ក១ នៅមានកម្រិត ទើប​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​តែម្ដង៕








 



© រក្សាសិទ្ធិដោយ thmeythmey.com