សុខភាព
អន្តរជាតិ
រ​ដ្ឋា​ភិ​បា​ល​​​ដំ​ឡើ​ង​ថ្លៃ​​​សេ​វា​​សុ​ខា​ភិ​បា​ល​១​០​០​ភា​គ​រ​យ​​​ចំ​ពោះ​​​ជ​ន​ប​រ​ទេស​​
13, Nov 2014 , 7:45 pm        
រូបភាព
ដោយ:
ប្រជាជន​ដែល​មិនមែនជា​ជនជាតិ​ម៉ាឡេស៊ី​នឹងត្រូវ​បង់ប្រាក់​កម្រិត​ខ្ពស់​ដល់​មន្ទីរពេទ្យ​រដ្ឋ​និង​គ្លីនិក​ចាប់ពី​ខែមករា​ឆ្នាំ២០១៥ទៅ។ការកែប្រែ​នេះ​និង​ចាប់ផ្តើម​តំឡើង​ចាប់ពី៣០ភាគរយ​នៅ​ឆ្នាំ២០១៥៣០ភាគរយ​ទៀត​នៅ​ឆ្នាំ២០១៦និង៤០ភាគរយ​បន្ថែម​នៅ​ឆ្នាំ២០១។នេះ​បើ​យោងតាម​សារព័ត៌មាន​Channel News Asia។



កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី​បានសម្រេច​ដំឡើង​តម្លៃ​សេវា​សុខាភិបាល​សម្រាប់​ប្រជាជន​ដែល​មិនមាន​សញ្ជាតិ​ម៉ាឡេស៊ី​ដែល​មក​ព្យាបាល​ជ​ម្ញឺ​នៅ​មន្ទីរ​របស់​រដ្ឋ​និង​គ្លីនិក​ម៉ាឡេស៊ី​ក្នុងតម្លៃ១០០ភាគរយ​នៅក្នុង​រយៈពេល៣ឆ្នាំ​ចាប់​ខែមករា​ឆ្នាំ២០១៥ខាងមុខនេះ។

ការសម្រេច​ដំឡើង​តម្លៃ​សេវា​នេះ​ត្រូវ​បានលើកឡើង​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​លោក​S Subramaniam នៅក្នុង​ឳ​កាស​នៃ​ការអនុម័ត​កញ្ចប់​ថវិកា​របស់​រដ្ឋ​សម្រាប់​ឆ្នាំ២០១។លោក​ក៏បាន​បញ្ជាក់ថា​ប្រជាជន​ដែល​មិនមាន​សញ្ជាតិ​ម៉ាឡេស៊ី​ត្រូវ​ចំណាយ​ទ្វេដង​លើ​ការចំណាយ​បច្ចុប្បន្ន​របស់​ពួកគេ​លើ​បញ្ហា​សុខភាព។

មួយវិញទៀត​គោលបំណង​នៃ​គោលការណ៍​នេះ​គឺ​ដើម្បី​ឆ្លើយតប​ចំពោះ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ដែល​មិនមែនជា​ជនជាតិ​ម៉ាឡេស៊ី​ហើយ​ប្រើប្រាស់​នូវ​សេវាកម្ម​មន្ទីរពេទ្យ​និង​គ្លីនិក​ម៉ាឡេស៊ី។ ជាពិសេស​នោះ​វា​ជា​មធ្យោបាយ​ជួយ​សន្សំសំចៃ​ថវិកា​ដែល​រដ្ឋ​ចំណាយ​ប្រចាំឆ្នាំ​ប្រមាណ៣៩លាន​ដុល្លា​លើ​ផ្នែក​នេះហើយ​យកទៅ​ពង្រឹង​លើ​គុណភាព​និង​សេវាកម្ម​របស់​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​អោយ​កាន់​តែមាន​ភាពល្អប្រសើរ។

យ៉ាងណាមិញ​លោក S Subramaniam បាន​បន្ថែមថា​គោលការណ៍​នេះ​អាច​ប្រឈម​បញ្ហា​មួយចំនួន​ទាក់ទង​និង​ការ​ផ្តល់ដំណឹង​ដល់​ប្រជាជន​ទាំងនោះ​ដូច្នេះ​វា​ទាមទារ​អោយមាន​ការសហការ​គ្នា​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចែកចាយ​ព័ត៌មាន​នេះ។

គួរបញ្ជាក់​ផងដែរ​ថា​ប្រជាជន​ដែល​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​ត្រូវ​ចំណាយ​លើ​វិស័យ​សុខភាព៣០ទៅ៤០ភាគរយ​លើ​តម្លៃ​ដើម​តែប៉ុណ្ណោះ ហើយ​ការធ្វើ​នេះ​គឺជា​គោលការណ៍​ដែល​រដ្ឋាភិបាល​ជួយ​សម្រួល​លើ​ការចំណាយ​របស់​ប្រជាជន។ប៉ុន្តែ​គោលការណ៍​នេះ​នឹងត្រូវ​កែប្រែ​នឹងត្រូវ​ផ្លាស់ប្តូរ​ចាប់ពី​ឆ្នាំ២០១៥ខាងមុខនេះ​តទៅ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com