កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ កម្ពុជា ប៉ះម្ចាស់ផ្ទះហ្វីលីពីន នៅម៉ោង ៨ យប់នេះ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវសួរសុខទុក្ខម្ចាស់ផ្ទះហ្វីលីពីន នៅវេលាម៉ោង ៨ យប់ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៤ នេះដែលជាជំនួបមិត្តភាពអន្តរជាតិ នៅកីឡដ្ឋានRizal Memorial Stadium ក្នុងក្រុងម៉ានីល។
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនតាំងពីថ្ងៃទី ១២ វិច្ឆិកា មកម្ល៉េះ ដែលដឹកនាំដោយលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ រួមទាំងលោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon និងជំនួយការ ៥ នាក់ផ្សេង អមដោយកីឡាករ ២០ នាក់។
តាមការព្យាករណ៍បឋម សម្រាប់ជម្រើស ១១ នាក់ដំបូងនៅយប់នេះទំនងជា អ្នកចាំទីគឺ ស៊ូ យ៉ាទី, ខ្សែការពារ សឿយ វិសាល, សាយ ពិសិដ្ឋ, សុខ សុវណ្ណ និង មូល តារាវ័ន្ត។ ចំណែកខ្សែបម្រើ គួច សុកុម្ភៈ, ងយ ស្រ៊ីន, សុះ សូហាណា, ហុង ផេង, រស់ សំអឿន ហើយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ចាប់ដៃជាមួយ សុខ ចាន់រស្មី។
សម្រាប់ ៥ ប្រកួតចុងក្រោយរបស់កម្ពុជាមាន៖
២០ តុលា ២០១៤ កម្ពុជា ១ – ០ ប្រ៊ុយណេ (វគ្គជម្រុះ AFF Suzuki Cup 2014)
១៨ តុលា ២០១៤ កម្ពុជា ០ – ១ មីយ៉ាន់ម៉ា (វគ្គជម្រុះ AFF Suzuki Cup 2014)
១៦ តុលា ២០១៤ កម្ពុជា ៣ – ២ ទីម័រខាងកើត (វគ្គជម្រុះ AFF Suzuki Cup 2014)
១២ តុលា ២០១៤ កម្ពុជា ២ – ៣ ឡាវ (វគ្គជម្រុះ AFF Suzuki Cup 2014)
២៥ កញ្ញា ២០១៤ កម្ពុជា ១ – ០ ឥណ្ឌូណេស៊ី (ប្រកួតមិត្តភាពអន្តរជាតិ)
ចំណែក ៥ ប្រកួតចុងក្រោយរបស់ហ្វីលីពីន វិញមាន៖
៩ វិច្ឆិកា ២០១៤ ថៃ ៣ – ០ ហ្វីលីពីន (ប្រកួតមិត្តភាពអន្តរជាតិ)
២១ តុលា ២០១៤ ហ្វីលីពីន ៣ – ០ ណេប៉ាល់ (ប្រកួតមិត្តភាពអន្តរជាតិ)
១២ តុលា ២០១៤ ហ្វីលីពីន ៥ – ០ Papua New Guinea (ប្រកួតមិត្តភាពអន្តរជាតិ)
៦ កញ្ញា ២០១៤ ហ្វីលីពីន ២ – ៣ (ម៉ោងបន្ថែម) មីយ៉ាន់ម៉ា (Philippine Peace Cup)
៣ កញ្ញា ២០១៤ ហ្វីលីពីន ៥ – ១ តៃវ៉ាន់ (Philippine Peace Cup)
ងាកទៅមើលប្រវត្តិជួបគ្នារវាងក្រុមទាំង ២ ក្នុងចំណោម ៤ លើកចុងក្រោយគឺ៖
២៤ មីនា ២០១៣ ហ្វីលីពីន ៨ – ០ កម្ពុជា (វគ្គជម្រើស AFC Challenge Cup)
៥ កញ្ញា ២០១២ កម្ពុជា ០ – ០ ហ្វីលីពីន (ប្រកូតមិត្តភាពអន្តរជាតិ)
២៦ តុលា ២០១០ ហ្វីលីពីន ០ – ០ កម្ពុជា (វគ្គជម្រុះ AFF Suzuki Cup 2010)
២៣ តុលា ២០០៨ កម្ពុជា ២ – ៣ ហ្វីលីពីន (វគ្គជម្រុះ AFF Suzuki Cup 2008)
ចុះសម្រាប់យប់នេះវិញ តើកម្ពុជា ឬ ម្ចាស់ផ្ទះហ្វីលីពីន អាចដណ្ដើមជ័យជម្នះបាន?
© រក្សាសិទ្ធិដោយ thmeythmey.com