កីឡាជាតិ
ជាតិ
Pate 310 និង Davies Paints ទទួលបានជ័យជម្នះលើកដំបូងនៅវគ្គ១/២
× ក្រុម Pate 310 និងក្រុម Davies Paints បានទទួលជ័យជម្នះក្នុងការប្រកួតលើកដំបូងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌកីឡាបាល់បោះ Cambodia Baskeball League កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់ការប្រកួតគូទីមួយ ក្រុម Pate 310 បានទទួលជ័យជម្នះ បន្ទាប់ពីក្រុម Mekong Tigers បានបោះបង់ចោលការប្រកួតនៅ១:៣០នាទីចុងក្រោយ ដោយសារមានបញ្ហាប៉ះទង្គិចគ្នាបន្តិចបន្តួច។ អាជ្ញាកណ្តាលបានសម្រេចឲ្យ Pate 310 ឈ្នះដោយស្វ័យប្រវត្តិ។
នាការប្រកួតបន្ទាប់ ក្រុម Davies Paints បានទទួលជ័យជម្នះលើ Emperors ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៦៩ ទល់នឹង៦៣ ។ ក្រុម Emperors នឹងព្យាយាមវាយបកវិញនៅសប្តាហ៍ក្រោយ ប៉ុន្តែគេមិនទាន់ដឹងថា ក្រុម Mekong Tigers នឹងត្រឡប់ចូលប្រកួតវិញឬយ៉ាងណានោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com