កីឡាជាតិ
ជាតិ
វេស្ទើន ប៉ះក្រុមមីយ៉ាន់ម៉ា នាវេលាម៉ោង៣:៣០ ថ្ងៃនេះនៅឥណ្ឌូណេស៊ី
× ក្រុមបាល់ទាត់វេស្ទើន ដែលតំណាងឱ្យក្រុមកម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមមកពីប្រទេសមីយ៉ាន់ម៉ា ក្នុងពានរង្វាន់សាកលវិទ្យាល័យតំបន់អាស៊ីអាគ្នេយ៍ នៅវេលា ៣:៣០ នាទីថ្ងៃទី ៨ ខែ ធ្នូ នេះ លើទឹកដីកីឡដ្ឋាន Gelora Jakabaring Stadium ប្រទេសឥណ្ឌូណេស៊ី។
វេស្ទើនដែលតំណាងឲ្យកម្ពុជាស្ថិតនៅពូល B ជាមួយម្ចាស់ស្រុកឥណ្ឌូណេស៊ី, ឡាវ និង មីយ៉ាន់ម៉ា ចំណែកពូល A មាន ថៃ, ទីម័រខាងកើត, ម៉ាឡេស៊ី និង សិង្ហបុរី។ សម្រាប់វិញ្ញាសាបាល់ទាត់នឹងប្រកួតចប់វគ្គជម្រុះតាមពូលនៅថ្ងៃទី ១៣ ធ្នូ ខាងមុខ ស្របពេលក្រុមខ្លាំងចំនួន ៤ មកពីពូលទាំង២ ត្រូវកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់សម្រាប់តែសិស្ស និស្សិតនេះនឹងបើកប្រកួតជាផ្លូវការនៅថ្ងៃទី ១០ ហើយបិទវិញនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៤ នៅទីក្រុង Palembang ភាគខាងត្បូងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។ ចំណែកវិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ២០ ផ្សេងគ្នា ហើយបាល់ទាត់ត្រូវកំណត់ឱ្យប្រកួតមុនគេ។ សម្រាប់ប្រទេសកម្ពុជាបានបញ្ជូនកីឡា៥ប្រភេទក្នុងនោះ បាល់ទាត់ ប៉េតង់ គុនដាវ តេក្វាន់ដូ និងវាយកូនឃ្លីលើតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com