ជាតិ
សង្គមជាតិ
ផ្សារ​ចាស់​ដែល​ភ្លើង​ឆេះ​ត្រូវបាន​សាងសង់​រួច ១០០ភាគរយ​ហើយ
11, Dec 2014 , 9:34 am        
រូបភាព
ដោយ:
អាជ្ញាធរ​សាលា​រាជធានី​បានបញ្ចប់​ការសាងសង់​តូប​លក់​ក្នុង​ផ្សារ​ចាស់ ដែល​ត្រូវបាន​ភ្លើង​ឆេះ​កន្លងទៅ បាន​រួចរាល់​ហើយ។ នេះ​បើតាម​ការផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាលា​រាជធានី។


តូប​ដែល​ទើបនឹង​សង់​ថ្មី​ត្រូវបាន​ដំណើរ​ការលក់​វិញ​ចំនួន ០៣តូប។ ហើយ អាជ្ញាធរ​នៅ បន្តការងារ​ដែល​នៅ​មិនបាន​បំពេញ​មួយចំនួន ដូចជា ខណ្ឌ​ជញ្ជាំង​តូប ចាប់​ពិ​ដាន លាបថ្នាំ រៀប​ការ៉ូ ត​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​លូបង្ហូរទឹក។

កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក ការឆ្លង​ចរន្តអគ្គិសនី​បាន​បណ្តាល​ឲ្យ​ផ្សារ ចាស់​ត្រូវ​ភ្លើង​ឆាបឆេះ និង​បំផ្លាញ​អស់​តូប​លក់ទំនិញ​ជាង ២០០ ។ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បញ្ជាក់ថា ផ្សារ​ចាស់​មាន​ទំហំ ៥០០០ម៉ែត្រការ៉េ និង​មាន​តូប​លក់ដូរ​ចំនួន៩០០ តូប៕



© រក្សាសិទ្ធិដោយ thmeythmey.com