ជាតិ
ប៉ូលីស​នឹង​រឹតបន្តឹង​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ៤ ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ
11, Dec 2014 , 3:14 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នាឱកាស​ពិធីបុណ្យ​សមុទ្រ​លើក​ទី៣ ឆ្នាំនេះ កម្លាំង​ចល័ត​សម្រាប់​វាស់​ល្បឿន របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ នឹង​ចុះ​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ ចាប់ពី​រាជធានី ភ្នំពេញ រហូតដល់​ក្រុង​ខេមរៈភូមិន្ទ ពិសេស​គឺ​លើ​ផ្លូវជាតិ​លេខ ៤៨ និង​ផ្លូវជាតិ​លេខ ៤៨ ។ នេះ​បើតាម​ការផ្សាយ​លើ​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ។



កងកម្លាំង​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកោះកុង ដើម្បី​ថែរក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​នឹងចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ឆ្នាំ ២០១៤នេះ។

បើតាម​ការផ្សាយ នា​ព្រឹក​ថ្ងៃទី១១ នេះ លោក អែល សំនាង ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ បាន​និយាយថា នគរបាល​មាន​ផែនការ​ការពារ​ចាប់ពី​ថ្ងៃទី១១ រហូត​ដល់ទី១៥ ដោយ​អគ្គ​ស្នង ការ​នគរបាលជាតិ​បានរួម​កំលាំង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​កំលាំង ផ្សេងទៀត ដែល​បោះទីតាំង​បង្កា​ទប់ស្កាត់​បទល្មើស នៅ​ទីនោះ រួមមាន កម្លាំង​ប៉ូលីស​ព្រហ្ម ទណ្ឌ និង​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង ជាដើម។

លោក​បន្ថែមថា ដើម្បី​បង្កា​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ណាមួយ​នោះ ប៉ូលីស បានធ្វើ​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍ ចាប់ពី​ភ្នំពេញ រហូត​ទៅដល់​ក្រុង ខេមរៈភូមិន្ទ ពិសេស​គឺ​ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ៤៨ ក្នុងនោះ កម្លាំង​ចល័ត​សម្រាប់ វាស់​ល្បឿន ពី​ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ៤៨ រហូតដល់​ក្រុង​ខេមរៈភូមិន្ទ។ ជាមួយគ្នា នេះដែរ ប៉ូលីស​ក៏មាន​រថយន្ត​ត្រៀម​សម្រាប់​ជួយ​ក្នុងពេល​មាន​រថយន្ត​ខូច ដើម្បី​យកចេញ​កុំ​ឲ្យ មានការ​កកស្ទះ​លើ​ដងផ្លូវ​ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com