កីឡាជាតិ
ជាតិ
Suzuki Cup៖ ថៃ ឡើងវគ្គផ្ដាច់ព្រ័ត្រមុនគេរង់ចាំ ម៉ាឡេស៊ី ឬ វៀតណាមនៅយប់នេះ
× ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឡើងទៅអង្គុយចាំនៅវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ AFF Suzuki Cup 2014 ក្រោយយកឈ្នះក្រុមហ្វីលីពីនក្នុងលទ្ធផល ៣ ទល់ ០ កាលពីម្សិលមិញ ហើយរង់ចាំដៃគូប្រកួតបន្ទាប់រវាងក្រុម វៀតណាម ឬ ម៉ាឡេស៊ី ក្នុងជើងទី២ នៅវេលាម៉ោង ៧ យប់ថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៤ នេះលើទីលានកីឡដ្ឋាន My Dinh National Stadium ក្នុងក្រុងហាណូយ។
ប្រកួតជើងកាលពីថ្ងៃទី ៧ ធ្នូ ក្រុមវៀតណាម បានយកឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី ២ ទល់ ១ ដោយបញ្ចប់ទៅក្រោមតំណក់ឈាមអ្នកគាំទ្រក្រុមទាំង ២ ជាច្រើនដេរដាស ពេលប៉ះទង្កិចគ្នាអំឡុងពេលទស្សនាការប្រកួត។
ម៉ាឡេស៊ី ហាក់មិនសូវជោគជ័យ ប៉ុន្មានទេក្នុងរយៈពេលចុងក្រោយ ដោយ ធ្លាប់ចាញ់វៀតណាម ៣ ទល់ ១ ក្នុងប្រកួតមិត្តភាពមុនវគ្គជម្រុះតាមពូលពានរង្វាន់ធំប្រចាំតំបន់អាស៊ានមួយនេះមកដល់។
លោក Toshiya Miura គ្រូបង្វឹកជនជាតិជប៉ុនរបស់វៀតណាម រងសម្ពាធជាខ្លាំងអមដោយសំឡេងហ៊ោជុំវិញកីឡដ្ឋាន Stadium Shah Alam របស់អ្នកគាំទ្រម៉ាឡេស៊ី ប៉ុន្ដែលោករីករាយចំពោះកីឡាករទាំងអស់លេងដោយទំនុកចិត្តហើយអាចរកជ័យជម្នះបានថែមទៀត។
លោក Dollah Salleh គ្រូបង្វឹកក្រុមម៉ាឡេស៊ី គិតមិនយល់ពីបញ្ហាតំបន់ការពាររបស់ក្រុមកាលពីជើងទី១ ប៉ុន្ដែលោករំពឹងថា កីឡាករទាំងអស់នឹងផ្ដល់ក្ដីសង្ឃឹម ២០០% ក្នុងការប្រកួតជើងទី២ ដែលនៅសល់ ៩០ នាទីទៀត។
តើវៀតណាម ឬ ម៉ាឡេស៊ី អាចឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយថៃ?
© រក្សាសិទ្ធិដោយ thmeythmey.com