ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​នាង រតនៈ ចែករំលែក​បទពិសោធ​ន៍​ការសិក្សា​និង​ជីវិត​រស់នៅក្នុង​ប្រទេសរុស្ស៊ី
12, Dec 2014 , 2:34 pm        
រូបភាព


យុវជន នាង រតនៈ បច្ចុប្បន្នកំពុង​សិក្សា​ក្នុង​រដ្ឋ Kursk ប្រទេស រុស្ស៊ី ឆ្នាំ​ទី៤ ជំនាញ​សំណង់​ស៊ីវិល។មុន​ជាប់​អាហារូបករណ៍​ទៅ​រុស្ស៊ី រតនៈ ជា​និស្សិត​ឆ្នាំ​ទី១ នៃ​សាលា​តិច​ណូ។ ការសិក្សា​នៅក្រៅ​ប្រទេស​ជា​ក្តី​ប្រាថ្នា​របស់ រតនៈ តាំងពីដើម​មក។ ការ​ផ្តាស់​ប្តូរ​បរិយាកាស​សង្គម ធ្វើ​ឲ្យ​មានការ​លំបាក​ជាខ្លាំង​ដល់​យុវជន​រតនៈ ជាពិសេស​ភាសា​រុស្ស៊ី។ ខាងក្រោម​នេះ ជា​បទសម្ភាសន៍​រវាង​អ្នកយកព័ត៌មាន​សារព័ត៌មានថ្មីៗ និង​យុវជន នាង រតនៈ ជុំវិញ​ការសិក្សា និង​បទពិសោធន៍​រស់នៅក្នុង​ប្រទេស​រុស្ស៊ី។



អ៊ី​សា រ៉​ហា​នី៖ ដំបូង​ឡើយ តើ​រតនៈ ដឹង​ពី​ព័ត៌មាន​អាហារូបករណ៍​នៅ​ប្រទេស​រុស្ស៊ី តាមរយៈ​ណា?

នាង រតនៈ៖ តាមពិតទៅ ខ្ញុំ​បានដឹង​តាមរយៈ​បងប្រុស​ខ្ញុំ​ដែរ ព្រោះ​គាត់​ជា​អ្នករក​ឳ​កាស ដើម្បី​ទៅ​រៀន​ក្រៅប្រទេស។ កន្លងមក ខ្ញុំ​ក៏​ធ្លាប់​ប្រឡង​ទៅ​ប្រទេស​មួយចំនួន​ដែរ មាន​ប្រទេស​ចិន ថៃ និង​សិង្ហ​បុរី ប៉ុន្តែ​អត់​ជាប់។

អ៊ី​សា រ៉​ហា​នី៖ ក្នុងការ​ប្រឡង មានមុខ​វិជ្ជា​ប៉ុន្មាន​មុខ ហើយ​មាន​លក្ខខណ្ឌ​អ្វីខ្លះ?


© រក្សាសិទ្ធិដោយ thmeythmey.com