អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​ថៃ​ច្រានចោល​រឿង​ពន្ធនាគា​សម្ងាត់​សម្រាប់​ក្រុម CIA
12, Dec 2014 , 4:32 pm        
រូបភាព

ប្រទេស​ថៃ​ជានិច្ច​ជា​កាល​តែងតែ​រង​ការចោទប្រកាន់​ពី​បណ្តា​ក្រុមគាំទ្រ​សិទ្ធិមនុស្ស ដោយ​ប្រទេស​នេះ​មាន​ជាប់​ពាក់​ព​ន្ធ័​ជាមួយ​ការអនុញ្ញាតអោយ​ក្រុម CIA បង្កើត​ពន្ធនាគារ​សម្ងាត់​នៅក្នុង​ទឹ​ដី​ថៃ។ យ៉ាងណាក៏ដោយ​ក្រោម​ព្រឹទ្ធសភា​អាមេរិក​បញ្ចេញ​របាយការណ៍ អាជ្ញាធរ​ថៃ បានចេញ​មុខ​ទាត់ចោល​ការចោទប្រកាន់​ជាថ្មី និង​ការពារ​ភាព​ស្អាតស្អំ​របស់ខ្លួន​ជាថ្មីទៀត។


ខន​ចំប៉ា​រាយការណ៍




រាជាណាចក្រ​ថៃ​បាន​រង​ការចោទប្រកាន់​ពី​ស្ថាប័ន​ទទួលបន្ទុក​សិទ្ធិមនុស្ស ថា​ជា​រដ្ឋ​មួយ​ដែល​ផ្តល់​សិទ្ធិ​អោយ​ក្រុម​ចារកម្ម​អាមេរិក CIA បង្កើត​គុក​សម្ងាត់​មួយ​នៅក្នុង​ទឹ​ដី​ថៃ​ដើម្បី​ឃុំខ្លួន និង​ធ្វើ​ទារុណកម្ម​សួរចម្លើយ​រាល់​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​ភេរវកម្ម ក្រោយ​កើតមាន​ព្រឹត្តិការណ៍​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ២០០។ យ៉ាងណាក៏ដោយ​ក្រោយពេល​មានការ​ទម្លាយ​របាយការណ៍​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​អាមេរិក​ស្តីពី​សកម្មភាព​ស្ថា​ប័​ន្ធ​ចារកម្ម CIA រដ្ឋាភិបាល​ថៃ​បានប្រកាស​ច្រានចោល​សារជាថ្មី ដោយ​ប្រទេស​នេះ​អះអាងថា ខ្លួន​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្តល់​ទឹកដី​សម្រាប់​បង្កើត​គុក​សួរចម្លើយ​របស់​ក្រុម CIA ឡើយ។

លោក Suwaphan Tanyuvardhanស៊ូ​វា​ផាន​ថា​ន​យុ​វ៉ាដ​ហាន​រដ្ឋមន្ត្រី​ប្រចាំការ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ថៃ​បាន​ប្រតិកម្ម​តប​នឹង​ការចោទប្រកាន់​នេះ​ជាខ្លាំង ហើយ​មន្ត្រីជាន់ខ្ពស់​រូប​នេះ​បាន​អះអាងថា ប្រទេស​ថៃ​ពិតជា​ស្អាតស្អំ គ្មាន​ជាប់​ពាក់ព័ន្ធ​អ្វី​និង​ការបង្កើត​ពន្ធនាគារ​ស​ម្រា​ប់​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​របស់​ក្រុម CIA ឡើយ។ យ៉ាងណាក៏ដោយ​ក្រុមគាំទ្រ​សិទ្ធិមនុស្ស​បាន​បន្ត​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា បច្ចុប្បន្ននេះ ភ្នាក់ងារ​ចារកម្ម CIA មាន​តំបន់​ខ្មៅ​ស្ថិតក្នុង​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ក្នុងនោះ​មាន​ប្រទេស​ថៃ អា​ហ្វ​ហ្កា​នី​ស្ថាន លី​ទុយ​អា​នី ប៉ូឡូញ និង​រូ​ម៉ា​នី។

ប៉ុន្តែ​នៅក្នុង​របាយការណ៍​សមា​ជិ​ក​ព្រឹទ្ធសភា​អាមេរិក​មិនមាន​ការចង្អុលបង្ហាញ​ថា នៅ​ប្រទេស​ថៃ​មាន​គុក​សម្ងាត់​សម្រាប់ធ្វើ​ទារុណកម្ម​មនុស្ស​របស់​ក្រុម CIAឡើយ។  គេ​កំពុង​រង់ចាំ​មើលថា បណ្តា​ស្ថាប័ន​គាំទ្រ​សិទ្ធិមនុស្ស​នឹងមាន​ភស្តុតាង​សម្រាប់​ការពារ​និង​គាំទ្រ​ការចោទប្រកាន់​របស់ខ្លួន​ឬ​អត់​សម្រាប់​ពេលខាងមុខ​នេះ។

បញ្ហា​ចម្រូងចម្រាស​ស្តីពី​សកម្មភាព​ក្រុម​ចារកម្ម​អាមេរិក CIA ក្រោយ​ព្រឹត្តិការ​ថ្ងៃ ១១កញ្ញា ឆ្នាំ ២០០១ បាន​កើតមានឡើង​នៅ​ថ្ងៃ​អង្គារិ៍​ក្រោយ​ពេលដែល​គណៈកម្មាធិកា​រ​ចារកម្ម​ប្រចាំ​ព្រឹទ្ធសភា​អាមេរិក បង្ហាញ​របាយការណ៍​ស៊ើបអង្កេត៥ឆ្នាំ​របស់ខ្លួន។ របាយការណ៍​បានបង្ហាញ​យ៉ាងច្បាស់​ថា  ក្រោយពេល​មានការ​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ ២០០១ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្រោម​ការដឹកនាំ​របស់លោក Gorge W Bush  បាន​បង្កើតអោយមាន​កា​រ​ចាប់ខ្លួន និង​សួរចម្លើយ​រាល់​ជនសង្ស័យ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវជន​អាល់​កៃ​ដា។ សកម្មភាព​របស់​ស្ថាប័ន​ចារកម្ម CIA ត្រូវបានគេទទួលស្គាល់​ថា ជា​សកម្មភាព​ព្រៃផ្សៃ​ជាទីបំផុត​ពិសេស​ការធ្វើ​ទារុណកម្ម​ដើម្បី​សួរចម្លើយ ហើយ​វា​ពិត​រំលោភ​លើ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​មិនអាច​ប្រកែក​បាន។

យ៉ាងណាក៏ដោយ សកម្មភាព​របស់​ស្ថាប័ន CIA បាន​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​បណ្តា​ប្រទេស​ផ្សេងទៀត និង​ស្ថាប័ន​អន្តរជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប៉ុន្តែ​បញ្ហា​នោះ​គឺ​ត្រង់​ថា​អ្នកប្រព្រឹត្ត​ជាពិសេស​មេដឹកនាំ​អាមេរិក​ចាប់ពី​ឆ្នាំ ២០១១ រហូតដល់​អាណត្តិ​លោក អូ​បា​ម៉ា គួរតែ​ត្រូវបាន​គេ​កាត់ទោស​ចំពោះ​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com