អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ ព្រមាន​អាមេរិក​កុំអោយ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង
12, Dec 2014 , 7:45 pm        
រូបភាព
ដោយ:

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​កោះហៅ ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​ម៉ាឡេស៊ី ដើម្បី​បំភ្លឺ​ពី​តួនាទី​របស់​សហរដ្ឋអាមេរិក ក្នុងការ​លូកដៃ​ចូលក្នុង​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​ម៉ាឡេស៊ី។ ការកោះហៅ​នេះ ធ្វើឡើង​ក្រោយពី អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក Joseph Y Yun បានផ្តល់​កិច្ចសម្ភាសន៍​មួយ​ជាមួយនិង​ទូរទស្សន៍​នៅក្នុង​ស្រុក​ដោយ​លោក​បាន​រិះគន់​ច្បាប់​ទាក់ទង​ការបះបោរ ដោយ​លោក​បញ្ជាក់ថា​វា​ជាការ​រំលោភ ទៅ​និង​សិទ្ធិមនុស្ស។



កាលពីថ្មីៗកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី បាន​កោះហៅ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Joseph Y Yun ពាក់​ព​ន្ធ័​នឹង​ការរិះគន់​របស់លោក​លើ​ច្បាប់​ស្តី​ការបះបោរ ដោយ​លោក​ថា​ច្បាប់​នេះ​បំពាន​សិទ្ធិមនុស្ស។ បន្ថែម​ពីនេះ​រដ្ឋមន្ត្រីការបរទេស​បាន ប្រតិកម្ម​ទៅវិញ​ថា វា​ជាការ​ជ្រៀ​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​របស់​ម៉ាឡេស៊ី។

ក្រោយពី​ផ្តល់​បទសម្ភាសន៍​ដល់​ប្រព​ន្ធ័​ផ្សព្វផ្សាយ Malaysiakiniអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ម៉ាឡេស៊ី លោក JosephY Yunដោយ​លោក​រិះគន់​ច្បាប់​ស្តី​បះបោរ​របស់​ម៉ាឡេស៊ី មិនបាន​ធានា​នូវ​ការការពារ​នូវ​ការបញ្ចេញមតិ និង​ប្រឆាំង​ទៅ​និង​សិទ្ធិ​ទទួលបាន​ការការពារ​នៅក្នុង​សង្គម។លើសពីនេះទៅទៀត លោក​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក  Joe Biden ក៏បាន​រិះគន់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ផងដែរ ពោលគឺ​មុន​អគ្គរដ្ឋទូត​ធ្វើ​កិច្ចសម្ភាសន៍ ក្នុងនោះ​លោក​បាន​ចោទថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រើប្រាស់​ច្បាប់ ដើម្បី​ធ្វើការ​គំរាមកំហែង និង​បង្ក្រាប​ចលនា​ដែល​ប្រឆាំង​រដ្ឋាភិបាល​ជាពិសេស​គណបក្សកាន់អំណាច​បច្ចុប្បន្ន។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​ក៏បាន​ប្រតិកម្មភ្លាមៗតែម្តង​ដោយ​លោក​បាន​សម្តែង​ពី​ការ​អន់ចិត្ត​ចំពោះ​ទង្វើ​ដែល លោក​អគ្គរដ្ឋទូត​បាន​ធ្វើ ហើយ​ទាមទារ​អោយ លោក​បញ្ជាក់​ពី​តួនាទី​របស់​សហរដ្ឋអាមេរិក​នៅ​ម៉ាឡេស៊ី។លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេស​បានអោយ​រដ្ឋាភិបាល​អាមេរិក​គោរព​កិច្ចការ​ផ្ទៃក្នុង ដោយ​មិន​ធ្វើការ​លូកដៃ​ជ្រៀតជ្រែក​ប្រទេស​របស់ខ្លួន ហើយ​ថ្លែង​ទៅកាន់​សហរដ្ឋអាមេរិក​អនុ​ញ្ញ​ត​អោយ​ប្រទេស​ទាំងអស់​ដែល​សហរដ្ឋអាមេរិក​តែងតែ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង រាប់បញ្ចូល​ទាំង​ម៉ាឡេស៊ី​ផង​នោះ អាច​ប្រើប្រាស់​សិទ្ធិ​របស់​ប្រទេសរៀងៗខ្លួន​ដើម្បី​អនុវត្ត​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​បន្ត​ធានា​អោយបាន​សន្តិសុខ សន្តិភាព និង​ស្ថេរភាព។

គួរបញ្ជាក់​ផងដែរ​ថា ច្បាប់​ស្តី​ការបះបោរ​របស់​ត្រូវបាន​បង្កើតឡើង​តាំងពី១៩៤៨ ហើយ​ត្រូវបាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​យកមកប្រើ​ប្រាស់​ដើម្បី​ប្រឆាំង​ទៅ​និង​ចលនា​ទាំងឡាយណា​ដែល​ប្រឆាំង​ទៅ​និង​រដ្ឋាភិបាល។ ច្បាប់​នេះ​ត្រូវបាន​រដ្ឋាភិបាល​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់​ប្រកាស​នៅតែ​បន្ត​ប្រើប្រាស់​ដើម្បី​ធានា​នូវ​សន្តិសុខ​សន្តិភាព​និង​ស្ថេរភាព​របស់​ប្រទេសថ្មីៗនេះ​ផងដែរ។ដោយឡែក​ដោយសារ​ច្បាប់​នេះហើយ​មេដឹកនាំ​បក្សប្រឆាំង​លោក Anwar Ibrahim និង​អ្នកនយោបាយ​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com