ជាតិ
ពីនេះ ពីនោះ
ដើម្បីក្លាយជាអ្នកគ្រប់គ្រងដ៏ល្អ ត្រូវប្រកាន់ខ្ជាប់ប្រការអ្វីខ្លះ?
× មានប្រការមួយចំនួនដែលអ្នកត្រូវរៀបចំខ្លួនអោយក្លាយទៅជាអ្នកគ្រប់គ្រងដ៏ល្អបាន៖
១. ស្គាល់ខ្លួនឯងអោយបានច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិផ្ទាល់ខ្លួន ហើយត្រូវរៀនស្គាល់អ្នកដទៃអោយបានច្បាស់ផងដែរ
២. លើកទឹកចិត្តសហការីអោយក្លាហាន ពុះពារ និងអង់អាច
៣. មានទឹកចិត្តរីករាយក្នុងការជួយសហការី
៤. ព្យាយាមជួយអ្នកក្រីក្រ និងអ្នកដែលត្រូវការជំនួយចាំបាច់
៥. ជួយបង្រៀនអ្នកដទៃអោយក្លាយជាអ្នកគ្រប់គ្រងល្អនាពេលអនាគត
៦. ត្រូវចេះដាក់ខ្លួន ពោលគឺកុំប្រកាន់ចំពោះការងារក្នុងការសហប្រតិបត្តិការជាមួយសហការី
៧. ការចំណាយអោយបានសមហេតុផល និងពុំប្រព្រឹត្តអំពើពុករលួយ
៨. រស់នៅប្រកបដោយសីលធម៌ខ្ពស់
៩. មានគោលដៅជាក់លាក់សម្រាប់អនាគត
១០. ត្រូវស្គាល់អោយច្បាស់នូវតម្លៃនៃពេលវេលា។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com