អន្តរជាតិ
​បច្ចេកវិទ្យា
ប៊ូ​តុង «Dislike» ប្រហែលជា​មិន​អាច​លេច​ជា​រូប​រាង​​ឡើយ​នៅលើ​ហ្វេ​ស​ប៊ុ​ក
14, Dec 2014 , 12:15 pm        
រូបភាព
ដោយ: រួបរួម
នា​វេទិកា​សំណួរ-ចម្លើយ មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ហ្វេ​ស​ប៊ុ​កនៅ​រដ្ឋ​កាលី​ហ្វ​នីញ៉ា កាលពី​ថ្ងៃ​សុក្រ លោក Mark Zuckerberg បាន​បញ្ជាក់ថា លោក​គ្មាន​គម្រោង​បន្ថែម​ប៊ូ​តុង «Dislike» នៅលើ​បណ្តាញ​សង្គម​ដ៏​ល្បីល្បាញ​នេះឡើយ។



ស្ថាបនិក និង​ជា​អគ្គនាយក​ហ្វេ​ស​ប៊ុ​ក លោក Zuckerberg បាន​បញ្ជាក់ថា៖ «យើង​មិនមាន​គម្រោង​ណាមួយ​ឡើយ​ទាក់ទង​នឹង​ការដាក់​ឲ្យ​ដំណើរការ​ប៊ូ​តុង Dislike ប៉ុន្តែ​វា​គឺជា​ប្រធានបទ​ពិភាក្សា​ដ៏​សំខាន់​មួយ។

បុរស​វ័យ៣០ឆ្នាំ​រូបនេះ ដែល​បានដាក់​ដំណើរការ​ប៊ូ​តុង «Like» កាលពី​ឆ្នាំ២០០៩ បាន​លើកឡើងថា មនុស្ស​ទាំងអស់​ត្រូវកា​រ​គាំទ្រ​តាមរយៈ​ការប្រើប្រាស់​អារម្មណ៍​ជា​វិជ្ជមាន ជាជាង​ផ្លូវ​អវិជ្ជមាន ប៉ុន្តែ​ពួកគេ​ក៏​អាចធ្វើ​ការបញ្ចេញ​មតិយោបល់ (Comment) ពី​អារម្មណ៍​របស់ខ្លួន​បាន​ផងដែរ។

«យើង​ចង់បាន​នូវ​អ្វីដែល​ជុំរុញ​មនុស្ស​ឲ្យ​មើលគ្នា​ក្នុង​ផ្លូវ​ល្អ ដោយ​មិន​ចង់​លេចឡើង​នូវ​អារម្មណ៍​អាក្រក់​ទៅលើ​ការចុះផ្សាយ (Post) របស់​អ្នកណាម្នាក់​ឡើយ» នេះ​ជាការ​បន្ថែម​របស់លោក Zuckerberg៕



© រក្សាសិទ្ធិដោយ thmeythmey.com