អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហាង​​កាហ្វេ​​មួយ​​នៅ​​ស៊ីដនី​ កំពុង​ស្ថិត​​ក្នុង​ការ​​ចាប់​​ជា​​ចំណាប់​ខ្មាំង​
15, Dec 2014 , 9:28 am        
រូបភាព
ប៉ូលីស​អូស្ត្រាលី​កំពុង​ឡោមព័ទ្ធ និង​បិទផ្លូវ​នានា​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង​ស៊ីដនី ដោយសារតែ​ហាង​កាហ្វេ​មួយ​នៅក្នុង​តំបន់​នោះ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​ខ្មាន់កាំភ្លើង​យ៉ាងតិច២នាក់។ សារព័ត៌មាន​អូស្ត្រាលី​បាន​ផ្សាយ​អោយដឹងថា គេ​សង្ស័យថា​មាន​មនុស្ស​ប្រមាណ២០នាក់​នៅក្នុង​ហាង​កាហ្វេ​នៃ​តំបន់ Martin Place ដែល​ប៉ូលីស​កំពុង​ឡោមព័ទ្ធ​នោះ។


សារព័ត៌មាន​អូស្ត្រាលី​បាន​ស្រង់​សំដី​សាក្សី​ដែលនិយាយ​ថា ពួកគេ​បាន​ឃើញ​មាន​មនុស្ស​នៅក្នុង​ហាងកាហ្វេ​ឈរ​ផ្អឹបជញ្ជាំង​កញ្ចក់​បែរ​មុខមកក្រៅ ដូចជា​ការ​បញ្ជា​អោយឈរ​លើកដៃ​អ៊ីចឹង។ ទូរទស្សន៍​អូស្ត្រាលី​ក៏បាន​បង្ហាញ​រូបភាព​នៃ​ហាងកាហ្វេ​ដែល​កំពុង​ស្ថិត​ក្នុង​ចំណាប់ខ្មាំង​ដែលមានទង់ជាតិ​ពណ៌ខ្មៅ សរសេរ​អក្សរ​អារ៉ាប់។




© រក្សាសិទ្ធិដោយ thmeythmey.com