ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្ពុជា​ត្រូវការ​ការអភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច
15, Dec 2014 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាជន​កម្ពុជា មាន​យល់ដឹង​ច្រើន​ទៅលើ វិស័យ​ព័ត៌មានវិទ្យា ហើយ​បណ្តា​ស្ថាប័នរដ្ឋ និង​អន្តរជាតិ ព្រមទាំង​ពាណិជ្ជកម្ម ចាប់ផ្តើម បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន ក្នុង​គោលបំណង​ផ្សព្វផ្សាយ​រាល់​ព័ត៌មាន ដើម្បី​បង្ក​ភាព​ងាយ ស្រួល​ដល់​អ្នកអាន និង​អតិថិជន​របស់​ពួកគេ។ នេះ​បើ​យោងតាម​ការអះអាង​ពី​ប្រធាន គ្រប់គ្រង​សេវាកម្ម​ប្រតិបត្តិការ របស់​ក្រុមហ៊ុន សើ​វី​ង​វែ​ប សូ​លុយ​ស្សុង (Serving Web Solution)។

មូលហេតុ​ដែល​ក្រុមហ៊ុន​របស់លោក ចាប់ផ្តើម​បង្កើត​សេវាកម្ម​បង្កើត​គេហទំព័រ ដោយ​លោក​មើលឃើញថា មាន​និស្សិត​បញ្ញា​វ័​ន្ត​ភាគច្រើន​ចាប់យក​ជំនាញ​កុំព្យូទ័រ និង​មានការ​បង្កើត​គេហទំព័រថ្មីៗយ៉ាងច្រើន មាន​កំណើន​កើនឡើង​នៃ​ការប្រើប្រាស់​អិន​ធឺ​ណែ​ត​តាម​កុំព្យូទ័រ មាន​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​យល់​ពី​អត្ថ​ប្រ​យោ​ជ​ន៌​នៃ​គេហទំព័រ ហើយ​ស្របពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំរើសេវា​កម្មដ​ល់​អតិថិជន។ មូលហេតុ​ទាំងនេះហើយ​ទើប​ជំរុញ​ឱ្យ​ក្រុមហ៊ុន​របស់លោក​ផ្តល់​សេវាកម្ម​បែបនេះ ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​ក្រុមហ៊ុន​នានា ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល និង សេវាកម្ម របស់​ក្រុមហ៊ុន​ពួកគេ។
លោក ហេង ប៊ុន​សុង បាន​លើកឡើងថា “ ការវិវត្ត​យ៉ាងខ្លាំង នៃ​សេវាកម្ម​ទូរស័ព្ទ និង អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​ធ្វើឱ្យ​ប្រជាជន​ជាទូទៅ បានដឹង​បាន​ស្គា​ល់ពី​គេហទំព័រ​នានា​នៅលើ​សកលលោក និង​បាន​ជួយ​ផ្តើម​ជា​គំនិត សម្រាប់​ក្រុមហ៊ុន​បង្កើត​គេហទំព័រ” ។

លោក​ប្រធាន​គ្រប់គ្រង​សេវាកម្ម​ប្រតិបត្តិការ បាន​គូសបញ្ជាក់ ពី​អត្ថប្រយោជន៍ នៃ​ការបង្កើត គេហទំព័រ​ឱ្យដឹង​ថែម​ទៀតថា គេហទំព័រ​បង្ក​ភាពងាយស្រួល ក្នុងការ​ផ្តល់ព័ត៌មាន ដល់​អតិថិជន ចំណាយពេល​ខ្លី ព្រមទាំង​មាន​ព័ត៌មាន​ជាច្រើន សម្រាប់​អតិថិជន បង្កើន​ទំនុកចិត្ត​លើ​ផ្លាកសញ្ញា​ក្រុមហ៊ុន និង​អង្គភាព ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ផលិតផល និង​សេវាកម្ម​ដល់​អតិថិជន។ លើសពីនេះ វា​ក៏​រួមចំណែក បង្កើន​ទំនុកចិត្ត​ពី​សាធារណៈជន និង ថែមទាំង​បង្កើន​ទំនុកចិត្ត​លើ​ស្លាក​សញ្ញា​ក្រុមហ៊ុន និង អង្គភាព។

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សើ​វី​ង​វែ​ប មាន​ផ្តល់​សេវាកម្ម​ដូចជា រចនា​គេហទំព័រ (Website Design) បង្កើត​អ៊ីមែល និង​ហូ​ស​ស្ទី​ង (Email and Hosting Service) រចនា​ក្រាហ្វិក Mini Mart Software កម្មវិធី​គ្រប់គ្រង​ក្នុង​មី​នី ម៉ា​ត និង​ម៉ាស៊ីន​គិតលុយ Restaurant Management Application កម្មវិធី​គ្រប់គ្រង​ការលក់​ក្នុង​ភោជនីយដ្ឋាន University Management System and Library Management System និង​ការផ្សព្វផ្សាយ​តាម​ប្រ​ព័​ន្ទ​អី​ន​ធឺ​ណែ​ត។ ក្រៅពីនោះ ក្រុមហ៊ុន​ក៏បាន​បង្កើត​គេហទំព័រ​ជាច្រើន​ផងដែរ​សម្រាប់​បំរើ​ជួន​ដល់​ផលប្រយោជន៍​សាធារណៈជន​ដូចជា www.angkorsong.com, www.thmeythmey.com, www.angkorsong.com, www.cambowork.com


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com