អន្តរជាតិ
យុទ្ធសាស្ត្រ​សេដ្ឋកិច្ច Abenomic ធ្វើ​អោយ​​លោក អាបេ ​ឈ្នះឆ្នោត​ម្តងទៀត
15, Dec 2014 , 11:04 am        
រូបភាព
ដោយ:
នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ បានឈ្នះ​ការបោះឆ្នោត​ជា​សកល​ម្តងទៀត​ដោយ​ទទួលបាន​សម្លេង គាំទ្រ​ពី​ប្រជាជន​ពីរភាគបី​នៅក្នុង​សភា​ជាន់​ទាប។ ការទទួលបាន​ជ័យ​ជំ​នេះ​នេះ កើតឡើង​ក្រោយពី​លោក នាយក រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ​បានប្រកាស​រំលាយ​សភា​មុន​អាណត្តិ​កាល​ពេល​កន្លងថ្មីៗនេះ។


កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ប្រទេស​ជប៉ុន​រៀបចំ​ការបោះឆ្នោត​ជា​សកល​មួយ ក្រោយពី​លោកនាយក រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានប្រកាស​រំលាយ​សភា​កាលពី​ថ្ងៃ២១ វិច្ឆិកា​កន្លងទៅនេះ ដោយសារតែ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច របស់លោក​មិនសូវ​ដំណើរ​ការល្អ។ ក្នុងនោះ​លទ្ធផល​ចុងក្រោយ បានបង្ហាញ​អោយឃើញថា គណបក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានទទួល​សម្លេងគាំទ្រ​ពីរភាគបី​ចំនួន​អាសនៈ​សរុប​នៅក្នុង​សភា។

លទ្ធផល​នៃ​ការបោះឆ្នោត​សកល​បានបង្ហាញ​អោយ​ថា ប្រជាជន​នៅតែ​បន្ត​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ក៏ដូចជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់លោក Abenomics ដែល​បាន​បង្កើតឡើង​ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​ជប៉ុន​នៅ ពេលដែល​លោក​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី២០១។ អា​បេ ក៏​ធា្ល​ប់​បានប្រកាស​ហើយ​ថា ការបោះឆ្នោត​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ ១៤ ធ្នូ​កន្លងទៅនេះ គឺ​ប្រៀបប្រដូច​ជា​ការធ្វើប្រជាមតិ​មួយ ថា​តើ​ប្រជាជន​នៅ​គាំទ្រ យុទ្ធសាស្ត្រ​សេដ្ឋកិច្ច Abenomics ឬទេ ក្រោយពី​យុទ្ធសាស្ត្រ​នេះ​ហាក់ដូចជា​មិនសូវមាន​ភាពជោគជ័យ​ប៉ុន្មាន​នោះទេ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ២០១។

ទោះបីយ៉ាងណា​ក៏ដោយ បើ​យោងតាម ទូរទស្សន៍ TV Asahi អាសនៈ​សភា​ចំនួន ៣៣៣ត្រូវបាន​ទៅ គណបក្ស​របស់​នាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អេ​បេ ក្នុងចំណោម​អាសនៈ​សរុប ៤៧៥ ។ នេះ​បង្ហាញអោយឃើញថា ទោះបី​យុទ្ធសាស្ត្រ នេះ​មិនសូវ​ជំ​រុញអោយ​សេដ្ឋកិច្ច​ជប៉ុន​លូតលាស់​ទៅមុខ តែ​ប្រជាជន​ជប៉ុន​នៅតែ​បន្ត​គាំទ្រ​អោយ​លោក​ដឹកនាំ​បន្ត។

គួរបញ្ជាក់​ផងដែរ យុទ្ធសាស្ត្រ​សេដ្ឋកិច្ច Abenomics ដែល​បានធ្វើ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ឈ្នះ ការបោះឆ្នោត​សកល​ម្តងទៀត​នោះ​គឺ​ផ្តោតទៅលើ ការបញ្ចុះ​តម្លៃ​ប្រាក់​យេន(បង្កើន​ការនាំចេញ) បង្កើន​ការចំនាយ​ដោយ​បន្ទាប​តម្លៃ​ពន្ធ និង​ធ្វើកំណែទម្រង់​ដោយ​លើកកម្ពស់​វិស័យ​ឯកជន​ជា​វិស័យ​អាទិភាព។ ជាមួយគ្នា​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អេ​បេ​នឹង​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​នៅ​អាណត្តិ​ក្រោយ​បន្តទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com