កីឡាជាតិ
ជាតិ
បុណ្យ​សមុទ្រ៖ ក្រុម​រាជធានី​ភ្នំពេញ​ទទួលបាន​មេដាយមាស​លើ​វិញ្ញាសារ​បាល់ទះ​ឆ្នេរ​ខ្សាច់
15, Dec 2014 , 11:14 am        
រូបភាព
ដោយ:

 
ភ្នំពេញ៖ ការប្រកួត​ក្នុង​វិញ្ញាសារ​ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ រយៈពេល​ពីរ គិត​ចាប់ពី​ថ្ងៃទី១២ និង១៣ ខែធ្នូ នេះ មេដាយមាស​ត្រូវបាន​ធ្លា​ក់លើ ក្រុម​រាជធានី​ភ្នំពេញ​មេដាយប្រាក់​បាន​លើ ក្រុម​ខេត្ត​ព្រះសីហនុ និង​ក្រុម​បាល់ទះ​ថៃ​បាន​មេដាយ​សំរឹទ្ធ។នេះ​បើតាម លោក បឹង គឹម​សោ ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់។



នៅក្នុង​ពិធីបុណ្យ​សមុទ្រ លើក​ទី៣នេះ ការប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​មាន​ចំនួន ៤គូរ​ប្រកួត ក្នុងនោះ​រួមមាន ក្រុម​កីឡាករ​បុរស​មកពី​រាជធានី​ភ្នំពេញ ថៃ ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង។
នៅ​ថ្ងៃ​ទីមួយ ក្រុម​រាជធានី​ភ្នំពេញ បាន​យកឈ្នះ​ពិន្ទុ​លើ​ខេត្តកោះកុង ២ ទល់នឹង ០ ក្នុង​ពិន្ទុ ២១ទល់ ០៦ និង២១ ទល់ ១០ ។
ក្រុម​កីឡាករ​ថៃ បាន​ចាញ់​ពិន្ទុ​ក្រុម​ខេត្ត​ព្រះសីហនុ ០ ទល់នឹង ២ ក្នុង​ពិន្ទុ ១៧ ទល់ ២១ និង ១៥ ទល់ ២១ ។
ក្រុម​រាជធានី​ភ្នំពេញ បាន​យកឈ្នះ​លើ​ក្រុម​ខេត្ត​ព្រះសីហនុ ២ ទល់នឹង ០ ក្នុង​ពិន្ទុ ២១ ទល់ ០៨ និង ២១ ទល់ ១៧ ។
នៅ​ថ្ងៃ​ប្រកួត​ទី​ពីរ ក្រុមកីឡា​រក​ថៃ បានឈ្នះ​ក្រុម​ខេត្តកោះកុង ដោយ​ស្វ័យប្រវត្តិ ដោយសារ​ក្រុម កោះកុង អវត្តមាន។
ក្រុម​ខេត្ត​ព្រះសីហនុ យកឈ្នះ​ក្រុម​កោះកុង ២ ទល់នឹង ០ ក្នុង​ពិន្ទុ ២១ ទល់ ១១ និង ២១ ទល់ ១៤ ។
ចុងក្រោយ​គឺ ក្រុម រាជធានី​ភ្នំពេញ បាន​យកឈ្នះ​ក្រុម​កីឡាករ​ថៃ ២ ទល់នឹង ០ ក្នុង​ពិន្ទុ ២១ ទល់ ១១ និង ២១ ទល់ ១១ ៕


© រក្សាសិទ្ធិដោយ thmeythmey.com