សង្គមអន្តរជាតិ​
អន្តរជាតិ
​ចិ​ន​​​ផ​លិ​ត​​​ក​ង់​​​ទំ​នើ​ប​​​ដែ​ល​មា​ន​​​បំ​ពា​ក់​ ​B​l​u​e​t​o​o​t​h​ ​G​P​S​ ​និ​​ង​​ប្រ​ព័​ន្ធ​​​កា​រ​ពា​រ​​​ចោ​រ​លួ​ច​​
15, Dec 2014 , 11:50 am        
រូបភាព
ដោយ:

ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត Baidu របស់​ចិន​បានប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ក្រុមហ៊ុន​នឹង​អភិវឌ្ឍន៍​កង់ឆ្លាត​វៃ​មាន​ឈ្មោះថា​DuBikeដែលជា​កង់​មានភ្ជាប់​Bluetoothបំពាក់​ប្រព័ន្ធ GPS និង​ឧបករណ៍​ចាប់​សញ្ញា​ដើម្បី​ផ្តល់នូវ​ព័ត៌មាន​គ្រប់យ៉ាង និង​ពេលវេលា​ពិតប្រាកដ ដើម្បី​ការពារ​អំពើចោរកម្ម ។



ផែនទី​របស់​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត Baidu ដែលមាន​ភ្ជាប់​នៅក្នុង​កង់ឆ្លាត​វៃ​នេះ នឹង​បង្ហាញ​ពី​ទិសដៅ​របស់​អ្នកធ្វើដំណើរ ដែលមាន​បំពាក់​នៅ​នឹង​ដៃ​កង់។ ក្នុងពេល​ជាមួយគ្នានេះដែរ​ឧបករណ៍​ចាប់​សញ្ញា​ក៏​នឹង​ត្រួតពិនិត្យ​ពី​ព័ត៌មានផ្សេងៗទៀតផង​ដែរ ដូចជា​កម្រិត​កាឡូរី និង​ចង្វាក់បេះដូង​របស់​អ្នកជិះ​ផងដែរ។លើសពីនេះទៅទៀត វា​ក៏​អាច​បញ្ជាក់ប្រាប់​អ្នកជិះ​កង់ឆ្លាត​ម្នាក់ ទៅកាន់​អ្នកជិះ​ម្នាក់ទៀត ពី​ទីតាំង​របស់គេ​កំពុង​ស្ថិតនៅ​ថែម​ទៀតផង។
គេ​នៅ​មិនទាន់​ដឹងថា​កង់ឆ្លាត​វៃ​នេះ ត្រូវគេ​ដាក់លក់​នៅពេលណា និង​ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ។ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ដែល​កំពុងអភិវឌ្ឍន៍​ក​ង់​ប្រភេទ​ថ្មី​នេះ គឺ​នឹង​ផលិត​សម្រាប់​លក់​នៅក្នុង​ប្រទេស​ចិន​តែប៉ុណ្ណោះ ហើយ​ចំនួន​មានកំណត់​ទៀតផង។

ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​រយៈពេល​ថ្មី​នេះ​គេ​សង្កេតឃើញថា ក្រុមហ៊ុន global dot-com បាន​ច្នៃប្រឌិត​ចាប់ពី​ទូរទស្សន៍​ឆ្លាត​វៃ រហូតដល់​នាឡិកាដៃ​ឆ្លាត​វៃ និង​បច្ចុប្បន្ននេះ​គេ​កំពុងតែ​អភិវឌ្ឍន៍​រថយន្ត​ឆ្លាត​វៃ​បន្ថែមទៀត។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ចិន​ខាងលើ​នោះ​វិញ គឺ​ពួកគេ​គ្រាន់តែ​ចង់​ផលិត​កង់​សម្រាប់​អតិថិជន ដែល​ចូលចិត្ត​ជិះ​កង់​នៅក្នុង​ប្រទេស​នេះ សរុប​ប្រមាណ​ជា ៤៣០ លាន​នាក់​តែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com