អន្តរជាតិ
អូស្ត្រាលី៖ ចំណាប់ខ្មាំង​បីនាក់​រត់​រួចខ្លួន​ចេញពី​កណ្តាប់ដៃ​ខ្មាន់កាំភ្លើង
15, Dec 2014 , 12:13 pm        
រូបភាព
ដោយ: ថ្មីៗ
របាយការណ៍អាជ្ញាធរ​បាន​បង្ហាញថា ចំណាប់ខ្មាំង​ប្រមាណ​បីនាក់​បាន​រត់​រួចខ្លួន​ចេញពី​កណ្តាប់ដៃ​ក្រុម​ប្រដាប់អាវុធ​នៅក្នុង​ហាង​កាហ្វេ Martin Place នាទី​ក្រុង​ស៊ីដនី។ គេ​អះអាងថា មនុស្ស​ប្រហែល​បីនាក់​ត្រូវបាន​គេ​ឃើញ​រត់​ចេញពី​ហាង​កាហ្វេ​នោះ ខណៈពេលដែល​ចំនួន​ចំណាប់ខ្មាំង​ពិតប្រាកដ​នៅ​មិនទាន់​ដឹង​នៅឡើយ។


សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា គេ​សង្កេតឃើញ​ចំណា​ច់​ខ្មាំង​ប្រមាណ ៣នាក់​បាន​រំដោះខ្លួន​ចេញពី​ផុត​កណ្តាប់ដៃ​ក្រុម​ប្រដាប់អាវុធ​ដែល​កំពុង​ចាប់​ចំណាប់ខ្មាំង​មិន​ក្រោម១៣នាក់​ក្នុង​ហាង​កាហ្វេ Martin Place នាទី​ក្រុង​ស៊ីដនី។ មនុស្ស​ពីរ​នាក់​បាន​រត់ចេញ​តាម​ទ្វារ​ខាងមុខ​ហាង​កាហ្វេ ខណៈពេលដែល​បុរស​ម្នាក់ទៀត​បាន​រត់​ច​ញ​តាម​ច្រកទ្វារ​ចំហៀង​ដែល​ហ៊ុំព័ទ្ធ​ដោយ​ប៉ូលីស​ដែល​កំពុងកាន់​អាវុធ​ច្រោង​ច្រាង​ថែម​ទៀតផង។

រយៈពេល ៦ម៉ោង​ល​ក្រោយ​ករណី​ចាប់​ជា​ចំណាប់ខ្មាំង​នេះ គេ​មិនទាន់​ទទួលបាន​ព័ត៌មាន ឬ​ការទាក់ទង​ណាមួយ​ជាមួយ​ក្រុម​ប្រដាប់អាវុធ​ឡើយ ប៉ុន្តែ​គេ​ឃើញ​មានតែ​ចំណាប់ខ្មាំង​បី​រូប​ដែល​រត់​រួចខ្លួន​ទៅវិញ។ យ៉ាងណាក៏ដោយ ស្នងការ​ប៉ូលីស​តំបន់ New South Wales បានប្រកាស​បន្ត​ប្រតិបត្តិការ​ដោយ​បញ្ចប់​អោយបាន​នូវ​ការរំដោះ​ចំណាប់ខ្មាំង​ដោយ​សន្តិភាព ហើយ​លោក​សន្យាថា​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន។

ទាក់ទិន​នឹង​ចំនួន​ចំណាប់ខ្មាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Lindt បាន​អះអាងថា ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំងអស់​មាន​បុគ្គលិក​ប្រមាណ ១០រូប និង អតិថិជន​រហូតដល់៣០នាក់​ឯណោះ។ ការអះអាង​នេះ​កើតឡើង​ស្រប​ពេលដែល​ប៉ូលីស​បញ្ជាក់ថា ចំនួន​ចំណាប់ខ្មាំង​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com