អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បុរស​សញ្ជាតិ​អាមេរិក​ម្នាក់​សរសើរ​កូរ៉េខាងជើង​តែ​រិះគន់​រដ្ឋាភិបាល​អាមេរិក
15, Dec 2014 , 4:31 pm        
រូបភាព
ដោយ:

លោក Arturo Pierre Martinez ដែល​បាន​អះអាងថា​ជា​ជនជាតិ​អាមេរិក​បាន​រិះគន់​ប្រព​ន្ធ័​សេដ្ឋកិច្ច​និង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ហើយ​បាន​សរសើរ​ពី​ការគ្រប់គ្រង​របស់រប​ប​ទីក្រុង​ព្យុងយ៉ាង​កូរ៉េខាងជើង​ទៅវិញ។ការរិះគន់​នេះ​ធ្វើឡើង​ក្រោយពី​លោក Arturo Pierre Martinez បាន​ឆ្លងកាត់​ពី​ប្រទេស​ចិន​មក​កូរ៉េខាងជើង​ដោយ​ខុសច្បាប់​ហើយ​ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​អនុ​ញ្ញ​ត​អោយធ្វើ​សន្និសីទ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង។



កាលពី​ថ្ងៃទី១៤ធ្នូ​កន្លងទៅនេះ​បុរស​ម្នាក់​ដែល​បាន​អះអាងថា​ខ្លួន​ជា​ជនជាតិ​អាមេរិក​លោក Arturo Pierre Martinez បាន​រិះគន់​យ៉ាងខ្លាំង​លើ​ប្រព​ន្ធ័​សេដ្ឋកិច្ច​និង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​តែ​បែ​ជា​កោតសរសើរ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ទៅវិញ។ការរិះគន់​នេះ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ក្រោយ​ព​លោក​Arturo Pierre Martinez ត្រូវបាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​កូរ៉េខាងជើង​ធ្វើ​សន្និសីទ​មួយ។

លោក Arturo Pierre Martinez បាន​ឆ្លងកាត់​ប្រទេស​ចិន​និង​កូរ៉េខាងត្បូង​ដោយ​ហែល​ឆ្លងទន្លេ​មក​កូរ៉េខាងជើង​ដោយ​ខុសច្បាប់​តាំងពី​ខែវិច្ឆិកា​ក្នុង​គោលបំណង​អោយ​អាជ្ញាធរ​ទីក្រុង​ព្យុងយ៉ាង​ចាប់ខ្លួន​ហើយ​បញ្ជូន​គាត់​ទៅ​សហរដ្ឋអាមេរិក​ដូចជា​អ្វីដែល​អាជ្ញាធរ​កូរ៉េខាងជើង​បានធ្វើ​កន្ល​ង​ចំពោះ​ប្រជាជន​ជនជាតិ​អាមេរិក។នៅក្នុង​ស​ន្និសិទ​នៅ​ទីក្រុង​ព្យុងយ៉ាង​លោក Arturo Pierre Martinez បាន​ថ្លែងអំណរគុណ​ដល​ល់​កូរ៉េខាងជើង​ដែល​បាន​លើកលែងទោស​ដល់​លោក​ហើយ​បានទទួល​ស្វាគមន៍​លោក​យ៉ាង​កក់ក្តៅ​ទោះបីជា​លោក​ឆ្លងកាត់​កូរ៉េខាងជើង​ដោយ​ខុសច្បាប់​ក៏ដោយ។

ដោយឡែក លោក Arturo Pierre Martinez បែរជា​រិះគន់​រដ្ឋាភិបាល​អាមេរិក​យ៉ាងខ្លាំង​ដោយបាន​ចាត់​សហរដ្ឋអាមេរិក​ជា​ប្រទេស​ឧក្រិដ្ឋជន​សម្ងាត់​ទៅលើ​ប្រទេស​ដទៃទៀត។ បន្ថែម​ពីនេះ លោក​បានចាត់ទុក​ប្រជា​ធិ​ប​តេ​យ្យេ​របស់​សហរដ្ឋអាមេរិក​ជា​ប្រជាធិបតេយ្យ​មិន​ពិតប្រាកដ​នោះទេ រីឯ​អ្នកតំណាង​រដ្ឋ​មិនបាន​ធ្វើ​អ្វី​ទេ ក្រៅពី​ការប្រើប្រាស់​អំណាច​របស់​ខ្លួន។

យ៉ាងណាមិញ​បើ​យោងតាម​សារព័ត៌មាន​Yunhapទាហាន​កូរ៉េខាងត្បូង​ធ្លាប់បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ដែល​អាចជា​លោក​Arturo Pierre Martinez ដែល​កំពុង​ព្យាយាម​ហែល​ឆ្លងកាត់​ទន្លេ​ដែលជា​ព្រំប្រទល់​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ដើម្បី​ទៅ​ជួប​ជាមួយនឹង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន។ស្របគ្នា​ជាមួយគ្នានេះ​ផងដែរ ស្ថាប័ន​សហរដ្ឋអាមេរិក​បាន​ប្រតិកម្ម​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ប្រជាជន​អាមេរិក​ទាំងឡាយណា​ដែល​ធ្វើដំណើរ ទៅ​ប្រទេស​កូរ៉េខាងជើង​តែ​មិនបាន​ឆ្លើយតប​ទៅ​និង​ការចោទប្រកាន់​របស់លោក Arturo Pierre Martinez នោះទេ។

ទោះបី​យ៉ាងណាក៏ដោយ​បច្ចុប្បន្ន​លោក Arturo Pierre Martinez កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​កូរ៉េខាងជើង​ព្រោះ​បើ​គិតពី​ស្ថានភាព​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​គឺ​មិនសូវមាន​ភាពល្អប្រសើរ​ប៉ុន្មាន​ឡើយ​ពោលគឺ​កំពុងតែធ្វើការ​ថ្កោលទោស​ដាក់គ្នា​ទៅវិញទៅមក​ពាក់​ព​ន្ធ័​និង​បញ្ហា​សិទ្ធិមនុស្ស៕


© រក្សាសិទ្ធិដោយ thmeythmey.com