កីឡាជាតិ
ជាតិ
ជម្រុះលីកកំពូលកម្ពុជា៖ស៊ីម៉ាក ប៉ះAlbirexនៅម៉ោង ៣រសៀលនេះ
× កម្មវិធីប្រកួតវគ្គជម្រុះស្វែងរកក្រុមឡើងទៅបង្គ្រប់ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក២០១៤(Play Off) បានដល់ប្រកួតទី២ហើយដោយក្រុមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) ត្រូវប៉ះក្រុមAlbirex Niigata Phnom Penh FC នៅម៉ោង ៣រសៀលថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៤ នៅទីលានមជ្ឈមណ្ឌលនិង សាលាបាល់ទាត់ជាតិបាទី។
សម្រាប់ក្រុមស៊ីម៉ាក់ជាសមាជិកថ្មីមួយដែលគ្រប់គ្នាមិនបានដឹងពីសមាសភាពកីឡាករថាល្អកម្រិតណានោះទេព្រោះក្រុមមូយនេះទើបតែដណ្ដើមតំណែងចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ ក១ កាលពីខែសីហា កន្លងទៅ។
ងាកមកក្រុមAlbirex Niigata វិញទើបតែរកបាន១ ពិន្ទុ កាលពីប្រកួតបើកឆាកពេលស្មើគ្នា១ ទល់ ១ ជាមួយក្រុមគីរីវង់សុខសែនជ័យកាលពីថ្ងៃទី ១៥ ធ្នូ ថ្មីៗនេះ។ ខ្សែប្រយុទ្ធKazuki Tatsuta រកគ្រាប់បាល់នាំសំណាងឱ្យក្រុមនៅនាទី៨៣ ចុងតង់ទី២ ខណៈក្រុមគីរីវង់នាំមុខតាំងពីនាទី ២៧ក្នុងតង់ទី១ មកម្ល៉េះ។
ចំណែកចំណាត់ថ្នាក់បណ្ដោះអាសន្នវិញមាន៖
១) គីរីវង់សុខសែនជ័យមាន ១ ពិន្ទុ
២) Albirex Niigata Phnom Penh FC មាន១ ពិន្ទុ
៣) ក្រុមស៊ីម៉ាក់មាន ០ ពិន្ទុ
អ្វីៗមិនទាន់កាត់សេចក្ដីដឹងថាតើ២ ក្រុមណាមានឱកាសឡើងទៅចូលរួមក្នុងលីកកម្ពុជារដូវកាល ២០១៥ នោះទេដោយរង់ចាំប្រកួតកាត់សេចក្ដីរវាងក្រុមស៊ីម៉ាក និង គីរីវង់សុខសែនជ័យនៅថ្ងៃទី ១៩ ធ្នូ ខាងមុខសិន៕
© រក្សាសិទ្ធិដោយ thmeythmey.com