កីឡាជាតិ
ជាតិ
កីឡាករ​យុវជន​របស់ RSISA ទទួលបាន​នូវ​ការចាប់អារម្មណ៍​ខ្លាំង​នៅ​សិង្ហ​បុរី
17, Dec 2014 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
បើទោះបីជា​មិន​ទទួលបាន​ជ័យលាភី​ក្តី ប៉ុន្តែ​ក្រុម​កីឡាករ​យុវជន​ថ្នាល​របស់​សាលា Rising Stars International Sports Academy (RSISA) ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ព្រឹត្តិការណ៍ Asia Youth Cup ដែល​ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង​ដោយ​ស្ថាប័ន 2Touch Sports នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ចុង​សប្តាហ៍​កន្លងមក។



នៅក្នុង​ការប្រកួត​ដ៏​ស្វិតស្វាញ ក្រុម U16 របស់ Rising Stars បាន​ធ្លាក់​ចេញ​នៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​ក្រោយ​ចាញ់​ក្រុម WSA Youth របស់​សិង្ហ​បុរី ក្នុង​លទ្ធផល ៤-០ ។ ស្របពេល​ជាមួយគ្នា ក្រុម U14 បាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​បាន​ចាញ់​ក្រុម Serporn របស់​ហ្វីលីពីន​ដោយសារ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ក្រោយ​លទ្ធផល​ស្មើ ០-០ ។ ដូចគ្នា​ផងដែរ ក្រុម U14 ដែល​តំណាង​ឲ្យ​កម្ពុជា បាន​ចាញ់​ក្រុម Amstam Soccer School របស់​ឥណ្ឌូនេស៊ី ដោយសារ​បាល់​ប៉េ​ណា​ល់ ក្រោយ​លទ្ធផល​ស្មើ ០-០ នា​ការប្រកួត​ដណ្តើមយក​លេខ​បី។

លោក Ken Gadaffi នាយក​កម្មវិធី RSISA និង​គ្រូបង្វឹក​លោក ស៊ុំ វណ្ណា រួមទាំង​កីឡាករ១៧នាក់​ផ្សេងទៀត​បានមក​ដល់ក​ម្ពុ​ជា​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក។ លោក Ken Gadaffi បាន​វាយតម្លៃ​ពី​ភាពជោគជ័យ​របស់​ក្រុម ជាពិសេស​ការទទួលបាន​បទពិសោធន៍​ជា​លក្ខណៈ​អន្តរជាតិ​របស់​យុវជន RSISA៕

© រក្សាសិទ្ធិដោយ thmeythmey.com