កីឡាជាតិ
ជាតិ
Binh Phuoc TV Cup 2014៖ ស្វាយរៀង​ចេញ​ទៅ​ប្រកួត​នៅ​​វៀតណាម​មុន​គេ
18, Dec 2014 , 9:30 am        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​ខេត្ត​ស្វាយរៀង បាន​​ចេញ​ដំណើរ​មុន​គេ ទៅ​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​កងកម្លាំង​ប្រដាប់​អាវុធ​ប្រចាំ​ឆ្នាំ ២០១៤ (Binh Phuoc TV Cup 2014) ដែល​រៀបចំ​នៅ​ខេត្ត​ប៊ីញភឿក ប្រទេស​វៀតណាម ខណៈ​ក្រុម ២ ផ្សេង​ទៀត​មាន ចម្ការកៅស៊ូបឹងកេត និង អគ្គស្នងការដ្ឋាន​នគរបាលជាតិ ចេញ​ទៅ​ជា​បន្តបន្ទាប់។



សម្រាប់​ក្រុម​ខេត្ត​ស្វាយរៀង បាន​ជូន​ដំណឹង​តាម​រយៈ​ទំព័រហ៊្វេសប៊ុក​ថា កីឡាករ​ចំនួន​ ២០ នាក់​រួម​ទាំង​​ថ្នាក់​ដឹកនាំ​ចំនួន​ ៨ នាក់​នឹង​ចេញ​ដំណើរ​​តាំង​ពី​ម៉ោង ៨ ព្រឹក​​ថ្ងៃ​ទី ១៨ ធ្នូ នេះ​តាម​រថយន្ត​ក្រុង​ឆ្ពោះ​ទៅ​កាន់​ទី​កន្លែង​ប្រកួត​តែ​ម្ដង។

កីឡាករ​ទាំង ២០ នាក់​មាន៖

អ្នក​ចាទី៖ អាំ ឧត្តម, អាំ សុវណ្ណរ៉ាត់ និង ប៊ុន ច័ន្ទឧត្តម។
កីឡាករ៖ រស់ គង់សំរេច, សារ៉េត កិត្យា, មូល ដារ៉ាវ័ន្ត, មូន ណារ៉ា, ប្រាក់ មុន្នីឧត្តម, ជា សំណាង, ណុប តុលា, មួង មករា, សុខ សំណាង, យុន មេសា, ហួយ ផល្លីន, សួន វាសនា, ឡាយ រស្មី, សឿយ វិសាល, សំអឿន ពិដោ, នេន សុធារ័ត្ន និង ផានី អ៊ីរដ្ឋា។

ចំណែក​ក្រុម​ចម្ការ​កៅស៊ូបឹងកេត គ្រោង​ចេញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ធ្នូ ស្អែក​នេះ អម​ដោយ​កីឡាករ​ចំនួន ២២ នាក់ ខណៈ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​នឹង​ចេញ​​​ទៅ​នៅ​ថ្ងៃ​ទី ២០ ធ្នូ ឆ្នាំ ២០១៤ ចុង​ក្រោយ​គេ។

ក្រុម​កម្ពុជា​​ក្នុង​លីក​កម្ពុជា ចំនួន ៣ ​ក្រុម​រួម​មាន អគ្គស្នងការដ្ឋាន​នគរបាលជាតិ, ស្វាយរៀង និង ចម្ការកៅស៊ូបឹងកេត ​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រកួត​ស្រប​​​​តាម​ការ​អញ្ជើញ​របស់​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ដើម្បី​​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ Binh Phuoc TV Cup 2014 ជាមួយ​ក្រុម ៥ ផ្សេង​ទៀត​មក​ពី​វៀតណាម និង ១ ក្រុម​មក​ពី​ប្រទេស​ឡាវ។ ពាន​រង្វាន់​នេះ​រៀបចំ​ ចាប់​ពី​ថ្ងៃ​ទី ២១ ដល់ ៣១ ខែ​ធ្នូ ឆ្នាំ ២០១៤៕



© រក្សាសិទ្ធិដោយ thmeythmey.com