ជាតិ
Grand Filano 2015 បាន​មក​​ដល់​ទី​ផ្សា​រ​​កម្ពុជា​​ហើយ​
20, Dec 2014 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូ​ទ័​រ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ម៉ូតូ​ជប៉ុន​ដែល​នាំចូល ផ្តាច់មុខ​នូវ​ម៉ូតូ ជាច្រើន​ដូចជា Fino, Mio 125i, TTX, Filano, Spark I, Jupiter I, FZ,FZ-S,  R15 និង​ម៉ូ​ដែលជា​ច្រើន​ទៀត។



នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រុមហ៊ុន​យ៉ាម៉ាហា​បានចាប់ផ្តើម​រៀបចំ​ការ​ជិះ​បង្ហាញ​ម៉ូតូ ម៉ូ​ដែល​ថ្មី​ម៉ាក យ៉ាម៉ាហា Grand Filano សេរី​ឆ្នាំ២០១៥ ។ ហើយ​ចាប់ពី​ថ្ងៃទី២០ ខែធ្នូ​នេះ រហូតដល់​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ក្រុមហ៊ុន​យ៉ាម៉ាហា នឹងធ្វើ​ការ​ជិះ​បង្ហាញ​ម៉ូតូ​ម៉ូ​ដែល Grand Filano សេរី​ឆ្នាំ២០១៥ នៅតាម​បណ្តោយ​មហាវិថី​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ។
ដោយសារ​កន្លងមក​ម៉ូ​ដែល Filano ស៊េរី​ឆ្នាំ២០១៣ ទទួល​ការគាំទ្រ និង​ពេញចិត្ត​យ៉ាងខ្លាំង​ពី អតិថិជន​ដែល​បាន​ប្រើប្រាស់​ម៉ូ​ដែល Filano នេះ ដូ​ចេះ្ន​ហើយ​ទើប​ក្រុមហ៊ុន​យ៉ាម៉ាហា បាន​នាំចូល​នូវ​ម៉ូ​ដែល Filano ស៊េរី​ថ្មី​ឆ្នាំ២០១៥ ដែលមាន​លក្ខណៈ​កាន់តែ​ពិសេស និង​ទាន់សម័យ​ជាង​មុន។


សម្រាប់​លក្ខណៈពិសេស​របស់​ម៉ូ​ដែល​ថ្មី Grand Filano 2015 មានដូចជា កំលាំង​ម៉ាស៊ីន 125 cc បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី Blue core ដែល​ជួយ​បង្កើន​ចំហេះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​កាត់បន្ថយ​ការបាត់បង​ថាមពល ប្រព័ន្ធ​ឆ្លើយតប និង សោរ​បញ្ជា​របើក​គម្រប​សុវត្ថិភាព ភ្លើង​មុខ​ទាន់សម័យ និង​បំពាក់​ដោយ​អំពូល LED ។ ជាពិសេស​កន្លែង​ដាក់​ជើង​ខាងក្រោយ នឹង​បង្ហាញ​មក​ស្វ័យប្រវត្តិ​ដោយ​គ្រាន់តែ​យក​ជើង​ប៉ះ​បន្តិច និង​ចំណុចពិសេសៗជាច្រើន ទៀត។


ការ​រចនា​រូបរាង​ថ្មី​របស់​ម៉ូ​ដែល Grand Filano គឺ​ស​ក្ត័​សម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី ដែល​និយម​ភាពទាន់សម័យ​ថ្មី និង​ថ្លៃថ្នូរ ដែល​ធ្វើអោយ​ម៉ូ​ដែល​នេះ​មាន​ភាព​ពេញ និយម​ក្នុងចំណោម​ស្រទាប់​យុវវ័យ៕


ព័ត៌មាន​លំអិត​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​ក្រុមហ៊ុន YAMAHA MOTOR CAMBODIA CO.,LTD ដែលមាន​អាស័យដ្ឋាន​នៅផ្ទះ​លេខ​៣៥DEF ផ្លូវ​ឆេ​កូ​ស្លូ​វ៉ា​គី(១៦៩) សង្កាត់​វាលវង់ ខណ្ឌ៧មករា ឬ តាមរយៈ​ទូរស័ព្ទ​លេខ (៨៥៥) ២៣ ៨៨ ៥៥ ១៥/ ១៦ ។


អត្ថបទ​ពាណិជ្ជកម្ម




© រក្សាសិទ្ធិដោយ thmeythmey.com