កីឡាជាតិ
ជាតិ
Number One Cup៖ ស្វាយរៀង​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​ប៉ូលិស ២-១
29, Dec 2014 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
ក្លិប​ស្វាយរៀង បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Number One Cup 2014 ដែល​កំពុង​រៀបចំ​នៅ​ខេត្ត​ប៊ី​ញ​ភឿ​ក ប្រទេស​វៀតណាម បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០១៤ នេះ។



សំអឿន ពិដោ និង ណុប តុលា គឺជា​អ្នក​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ស្វាយរៀង ខណៈ នួន បូរី រក​គ្រាប់​បាល់​បញ្ចូល​ទី​បង្គ្រប់កិច្ច​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។ ស្វាយរៀង ត្រៀម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី៣១ ខែធ្នូ ខណៈ​ប៉ូលិស​រង់ចាំ​ប្រជែង​យក​លេខ​បី។ ក្រុម​ទាំងពីរ​ត្រូវ​រង់​ចាំមើល​លទ្ធផល​នៃ​ការប្រកួត​រវាង​ក្រុម​លេខ ២ ពូ​ល A បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​ក របស់​វៀតណាម និង​ក្រុម​លេខ ១ ពូ​ល B យោធភូមិភាគ​លេខ៧ ។

ក្រុម​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៤០០០ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន ២៥០០ដុល្លារ និង ក្រុម​លេខ៣ ទទួលបាន ២០០០ ដុល្លារអាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com