អន្តរជាតិ
ក្រុមហ៊ុន​មួយ​នៅ​ចិនដា​ក់លុយ១២ម៉ឺន​ដុល្លារ​ក្នុង​ធុង​រួច​ឲ្យ​បុគ្គលិក​ចាប់យក​ម្នាក់ម្ដងៗ
29, Dec 2014 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ
នៅសល់តែ​រយៈពេល ២ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ឆ្នាំ​សកល ២០១៥ នឹងត្រូវ​ចូលមក​ដល់ ហើយ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​កំពុងតែ​រងចាំ​ថ្ងៃនោះ ព្រោះថា​នឹងមាន​កម្មវិធី​ជាច្រើន​ត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​អបអរ​ឆ្នាំ​ថ្មី។



យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍ CCTV មាន​ក្រុមហ៊ុន​មួយ ដែល​ស្ថិតនៅក្នុង​ទីក្រុង​Wenzhou ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន បានរៀបចំ​កម្មវិធី​ផ្ដល់​កាដូ ដល់​បុគ្គលិក​របស់ខ្លួន សម្រាប់​ឱកាស​ឆ្នាំ​ថ្មី ដោយបាន​ដាក់​ប្រាក់​ចំនួន ៨០ ម៉ឺន​យន់ ឬ​ស្មើនឹង​ជាង ១២ ម៉ឺន​ដុល្លារ ទៅក្នុង​ធុង​មួយ រួចហើយ​ឲ្យ​បុគ្គលិក​មក​ចាប់យក​ម្នាក់ម្ដងៗ ។

ប្រភព​ដដែល​នេះ​ក៏បាន​ផ្សាយ​ថា បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់ នឹងមាន​ឱកាស​ម្នា​ក់ម្ដ​ង ក្នុងការ​ប្រើ​ដៃ​ម្ខាង​ដើម្បី​ចាប់យក​ប្រាក់សុទ្ធ​មួយ​ដៃ​ពេញ ពី​ក្នុង​ធុង​នោះ តាម​ដែល​អាច​ចាប់បាន។
ក្រោយពី​កម្មវិធី​ចាប់ឆ្នោត​ត្រូវបាន​បញ្ចប់ អ្នក​ដែល​អាច​ចាប់យក​ប្រាក់​បាន​ច្រើនជាងគេ គឺ​បាន​ទៅលើ​បុគ្គលិក​ភេទ​ប្រុស​ម្នាក់ ដែល​គាត់​អាច​ច្បាម​យកលុយ​ពី​ក្នុង​ធុង​សំណាង បាន​រហូត​សល់ ២ ម៉ឺន​យន់ ឬ​ស្មើនឹង ៣ ២១៨ ដុល្លារ ព្រោះតែ​គាត់​មាន​បាតដៃ​ធំជាងគេ ក្នុង​ក្រុមហ៊ុន៕ 


© រក្សាសិទ្ធិដោយ thmeythmey.com