អន្តរជាតិ
ម៉ាឡេស៊ី ថៃ និងហ្វីលីពីន​កំពុង​ទទួលរង​នូវ​ការលិចលង់​ដោយសារ​ទឹកជំនន់
29, Dec 2014 , 3:58 pm        
រូបភាព
ស្ថានភាពទឹកជំនន់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី
ស្ថានភាពទឹកជំនន់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី
ដោយ: ថ្មីៗ
ប្រទេស​អាស៊ាន​បី​រួមមាន ម៉ាឡេស៊ី ថៃ និង​ហ្វីលីពីន​កំពុង​ទទួលរង​ការវាយប្រហារ​ពី​ព្យុះ​ត្រូ​ពិ​ក​ហើយ​ប្រជាជន រាប់ម៉ឺន​នាក់​កំពុងតែ​ជំលៀស​ខ្លួន​ដោយសារតែ​ការលិចលង់​ដោយ​កម្រិត​នៃ​ទឹកជំនន់​កាន់តែ​ឡើង​ខ្ពស់ទៅ។ ការលិចលង់​នេះ​បានធ្វើអោយ​ប្រជាជន​កំពុងតែ​ប្រឈមមុខ និង​ការបាត់បង់​ទីជម្រក និង​ស្បៀងអាហារ​ដែល​បានចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែធ្នូ​មកម្ល៉េះ។



នៅក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ មាន​ប្រទេស​អាស៊ាន​បី​រួមមាន ម៉ាឡេស៊ី ថៃ និង​ហ្វីលីពីន រង​នូវ​ការវាយប្រហារ​ពី​ទឹកជំនន់ ដែល​បង្កឡើង​ដោយ​ព្យុះ​ត្រូ​ពិ​ក និង​ភ្លៀង​ជោគជាំ​មិន​ឈប់។ គ្រោះធម្មជាតិ​នេះ បានធ្វើអោយ​បាន​ប្រជាជន​ត្រូវ​ភៀសខ្លួន​ដើម្បី​ស្វែងរក​ទីជម្រក​ដើម្បី​ស្នាក់នៅ​រហូតដល់​ទឹក​ស្រក។

តំបន់​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី និង​តំបន់​ភាគ​ខាង​ត្បូ​វ​ថៃ​ដែល​ជាប់​ព្រំប្រទល់​កំពុងតែ​ទទួលរង​នូ​ការលិចលង់ ដោយសារតែ​កម្រិត​ទឹកភ្លៀង​ច្រើន ដែល​បាន​បង្កអោយមាន​ទឹកជំនន់​លិចលង់​ផ្ទះសម្បែង​របស់ ប្រជាជន​សរុប​ម្ភៃ​ម៉ឺន​នាក់។ នៅក្នុង​ឆ្នាំនេះ កម្រិត​នៃ​ទឹកជំនន់​មាន​ស្ថានភាព​អាក្រក់​ជាងឆ្នាំមុនៗ ដែល​បាន​បណ្តាលអោយ​ប្រជាជន​យ៉ាងហោចណាស់ ២៤នាក់​បាន​ស្លាប់​ដែល​ក្នុង​មាន​ប្រជាជន១៤នាក់​ស្លាប់​នៅ​ថៃ និង១០នាក់​បាន​ស្លាប់​នៅ​ម៉ាឡេស៊ី។

 ជាមួយគ្នានេះ​ផងដែរ រដ្ឋាភិបាល​ភិ​បាល​ម៉ាឡេស៊ី​បានប្រកាស អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ។ លើសពីនេះ​ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម​និង បញ្ហា​ទឹកជំនន់ លោកនាយក​រដ្ឋ​ម​ន្រី្ត​ម៉ាឡេស៊ី ណា​ជីប រ៉ាសាក់ បាន​ផ្តល់ជំនួយ ១៤៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ទាំងអស់។

ដោយឡែក​សម្រាប់​ប្រទេស​ហ្វីលីពីន​វិញ ដែល​ទើបតែ​ទទួលរង​នូវ​ការវាយប្រហារ​ពី​ព្យុះ​កំណាច​ហៃ​យ៉ាន់ ឥលូវ​ក៏ត្រូវ​ទទួលរង​នូវ​ការលិចលង់ ដោយសារតែ​ទឹកជំនន់​ដែល​បណ្តាលមកពី​កម្រិត​ទឹកភ្លៀង​កាន់តែ​ធ្ងន់ធ្ងរ​ទៀត។ ក្នុងនោះ​មាន​ប្រជាជន​ចំនួន ៤០០០នាក់​កំពុងតែ​បង្ខំចិត្ត​ចាក ចេញពីផ្ទះ​សម្បែង ដោយសារ​កម្ពស់​នៃ​ទឹកជំនន់។

គួរបញ្ជាក់​ផងដែរ ដោយសារតែ​ការប្រែប្រួល​នៃ​អាកាសធាតុ​នៅក្នុង​ពិភពលោក បានធ្វើអោយ​ប្រទេសមួយ​ចំនួន តួយ៉ាង​ដូចជា​ប្រទេស​អាស៊ាន​បី បានទទួល​រង​នូវ​ការវាយប្រហារ​ពី​គ្រោះធម្មជាតិ​រហូត​ដល់ក​ម្រិ​ត​ប្រកាសអាសន្ន៕



© រក្សាសិទ្ធិដោយ thmeythmey.com