អន្តរជាតិ
​អ្ន​ក​នេ​សា​ទ​​​លឺ​​​​សំ​ឡេ​ង​​ផ្ទុះ​​​លើ​​​អា​កា​ស​ ​ស្រ​ប​ពេ​ល​​​យ​ន្ត​ហោះ​ ​A​i​r​ ​A​s​i​a​ ​បា​ត់​​ខ្លួ​ន​
29, Dec 2014 , 4:44 pm        
រូបភាព
មកទល់ពេលនេះ​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ​ក្រុមហ៊ុន Air Asiaដែល​បាន​បាត់​ពេល​ហោះ​ចេញពី​ឥណ្ឌូនេស៊ី​ទៅ​សិង្ហ​បុរី​នៅ​បន្ត​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ​ជាទីបំផុត​ប៉ុន្តែ​មិនទាន់មាន​តម្រុយ​ណាមួយ​បញ្ជាក់ថា យន្តហោះ​ដែល​បាត់​ខ្លួន​នោះ​នៅទីណា​ឡើយ។ គេ​សង្កេតឃើញ​ក្រុម​ជួយសង្គ្រោះ​ជាច្រើន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​សំណាក់​កងទ័ពអាកាស​អូស្ត្រាលី​ផងដែ ហើយ​រដ្ឋាភិបាល​ចិន​បានប្រកាស​បញ្ជូន​យន្តហោះ និង​កប៉ាល់​ទៅ​ចូលរួម​ផងដែរ។ ចំណែក​រដ្ឋាភិបាល​ប្រទេសជិតខាង​មាន​ម៉ាឡេស៊ី សិង្ហ​បុរី ក៏បាន​បញ្ជូន​កងកម្លាំង​ជួយ​ស្វែងរក​យន្តហោះ​ដែល​បាត់​ផងដែរ។  យ៉ាងណាក៏ដោយ បើទោះជា​មិនមាន​តម្រុយ​ច្បាស់លាស់​ក្តី ខាង​ក្រុម​ជួយ​សង្គ្រោះបាន​សន្និដ្ឋានថា យន្តហោះ​ប្រហែលជា​ធ្លាក់​នៅក្រោម​បាតសមុទ្រ ហើយ​ក្រុម​អ្នកនេសាទ​អះអាងថា​ពួកគេ​លឺ​សំឡេង​ផ្ទុះ​លើ​អាកាស​នៅ​ម៉ោង​ប្រហាក់ប្រហែល​យន្តហោះ​បាត់​ខ្លួន។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ឆ្លើយតប​នឹង​ការ​ចោទសួរ​របស់លោក ជាវ សំណាង​ពាក់ព័ន្ធ​ករណីនេះ៖



១.សំណួរ៖
និស្ស័យ​ថ្ងៃនេះ​យើង​ផ្តោត​ការចាប់អារម្មណ៍​លើ​ការបាត់​ខ្លួន និង​ការរុករក​យន្តហោះ​ក្រុមហ៊ុន Air Asia។ តើ​មកទល់ពេលនេះ​គេ​បានទទួល​ដំណឹង ឬ​បាន​តម្រុយ​ខ្លះ​ឬទេ​ពី​យន្តហោះ​ដែល​បាត់​នោះ​បាទ?
១.ចម្លើយ៖ មកទល់ពេលនេះ មិនមាន​នៅឡើយ​ទេ ហើយ​ខាង​ក្រុម​ជួយ​ស្វែងរក​យន្តហោះ​នោះ​កំពុងតែបន្ត​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ជាទីបំផុត។  តាមពិតទៅ​ការប្រតិបត្តិ​ការរុករក​យន្តហោះ​ទើបតែ​ចាប់ផ្តើម​ឡើងវិញ​នៅពេល​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ទេ ហើយ​គេ​ឃើញ​មាន​ប្រទេសជិតខាង​មួយចំនួន​សហការ​ជួយ​ឥណ្ឌូនេស៊ី​រក​យន្តហោះ​ដែល​បាត់។ យ៉ាងណា​ការបន្ត​រុករក​នេះ​ធ្វើឡើង​ដោយ​មិនមាន​គោលដៅ ឬ​ដឹង​ពី​ទីកន្លែង​យន្តហោះ​បាត់​ច្បាស់លាស់​ឡើយ ដូច្នេះ​បានជា​វា​មានការ​លំបាក​ក្នុងការ​រុករក។ បើតាម​ការអះអាង​រប​ស់​ក្រុម​អ្នករុករក​យន្តហោះ ការស្វែងរក​យន្តហោះ​ធ្វើឡើង​តាមផ្លូវ​ដែល​យន្តហោះ​ត្រូវធ្វើ​ដំណើរ ប៉ុណ្ណោះ។ គេ​រំពឹងថា គេ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​ស្វែងរក​យន្តហោះ​ដែល​បាត់​ខ្លួន​នេះ ប៉ុន្តែ​គេ​មិន​រំពឹងថា ការបាត់​ខ្លួន​នៃ​យន្តហោះ​នេះ​ដូចគ្នា​ទៅនឹង​ការបាត់​ខ្លួន​នៃ​យន្តហោះ​ក្រុម​ម៉ាឡេស៊ី MH370ឡើយ។

២.សំណួរ៖
ការរុករក​កំពុងតែបន្ត​ទៅមុខ ប៉ុន្តែ​រក​យន្តហោះ​មិនឃើញ។ តើ​មកទល់ពេលនេះ​ប្រទេស​ណាខ្លះ​ដែល​ផ្តល់​ការសហការ​ដើម្បី​រុករក​យន្តហោះ​នេះ?
២.ចម្លើយ៖ មកទល់ពេលនេះ​មាន​ប្រទេស​ច្រើន​ដែរ​ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​រុករក​យន្តហោះ​ក្រុមហ៊ុន Air Asia ដែល​ដឹកនាំ​មនុស្ស​ប្រមាណ ១៦២នាក់​ដែល​បាត់​ខ្លួន​នេះ។ កាលពី​ម្សិលមិញ​គេ​ឃើញ​មានការ​បញ្ជូន​កងទ័ព​សិង្ហ​បុរី​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការជួយ​រុករក​យន្តហោះ​ផងដែរ ស្រប​ពេលដែល​ម៉ាឡេស៊ី​បញ្ជូន​នាវា​បី​គ្រឿង និង​យន្តហោះ​បី​គ្រឿង​ទៅ​ចូលរួម​ជាមួយ​ក្រុម​រុករក​ដឹកនាំ​ដោយ​ឥណ្ឌូនេស៊ី។ ចំណែក​នៅ​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​អូស្ត្រាលី​របស់លោក តូ​នី អា​បូត បានប្រកាស​ផ្តល់​កងកម្លាំង យន្តហោះ​ស៊ើបការណ៍ និង​ប្រព័័ន្ធ​បច្ចេកវិទ្យាទំនើបៗជាច្រើន​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ការរុករក​យន្តហោះ​នេះ។ ដោយឡែក​ថ្ងៃ​ចន្ទ​នេះដែរ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​បញ្ជូន​នាវា​ជាច្រើន​គ្រឿង និង​យន្តហោះ​ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​សង្គ្រោះ​ផ្សេងទៀត​ផងដែរ ហើយ​ចិន​បាន​អះអាងថា​ខ្លួន​នឹង​ផ្តល់ជំនួយ​ផ្សេងទៀត​ប្រសិនបើ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ត្រូវការ​ជំនួយ​នោះ។ ចំណែក​សហរដ្ឋអាមេរិក​បាន​អះអាងថា នាវាចម្បាំង​ទី៧របស់​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួយ​ឥណ្ឌូនេស៊ី ប៉ុន្តែ​គេ​មិនទាន់​បានទទួល​ការស្នើសុំ​ឡើយ។ យ៉ាងណា​ឥណ្ឌូនេស៊ី​ប្រហែលជា​អាច​នឹង​ស្នើសុំ​អាមេរិក និង​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត​មានបារាំង អង់គ្លេស​ជួយផ្តល់​បច្ចេកវិទ្យា​គាំទ្រ​ការរុករក​ក្រោម​បាតសមុទ្រ។ គេ​ឃើញ​មាន​យន្តហោះ នាវា និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​កំពុង​បន្ត​ប្រតិបត្តិ​ការរុករក​យន្តហោះ​ដែល​បាត់​ខ្លួន​នេះ។

៣.សំណួរ៖
និស្ស័យ ទាក់ទិន​នឹង​ការបាត់​ខ្លួន​យន្តហោះ​នេះដែរ គេ​អា​ចរក​សន្និដ្ឋាន​មូលហេតុ​ជាបឋម​បាន​ហើយ​ឬ​នៅ​បាទ?
៣.ចម្លើយ៖ គេ​សន្និដ្ឋានថា យន្តហោះ​ដែល​បាត់​ខ្លួន​នេះ​អាច​បណ្តាលមកពី​បញ្ហា​អាកាសធាតុ​មិនល្អ។ គេ​សន្និដ្ឋាន​បែបនេះ ព្រោះ​បើតាម​មន្ត្រី​គ្រប់គ្រង​ចរាចរណ៍​អាកាស​មុន​យន្តហោះ​បាត់​ការទាក់ទង អ្នកបើកបរ​យន្តហោះ​ដែល​បាត់​នោះបាន​ស្នើសុំ​ផ្លាស់ប្តូរ​ផ្លូវ​ធើ្វ​ដំណើរ និង​ហោះហើរ​អោយ​ខ្ពស់​ជាមុន ពីព្រោះ​អាកាសធាតុ​មិនល្អ។ ក្រោយ​ស្នើសុំ​ខាង​មន្ត្រី​គ្រប់គ្រង​ចរាចរណ៍​អាកាស អនុញ្ញាតអោយ​អ្នកបើក​យន្តហោះ​នេះ​ផ្លាស់ប្តូរ​ផ្លូវ ប៉ុន្តែ​មិនបាន​អនុញ្ញាតអោយ​អ្នកបើក​បើរ​បង្កើត​កម្ពស់​ការហោះ​ហើរ​នោះឡើយ។ ចាប់ពីពេលនេះ​ក៏​បាត់​ដំណឹង​យន្តហោះ​នេះ​តែម្តង។ យ៉ាងណាក៏ដោយ ប្រធាន​ភ្នាក់ងារ​ជាតិ​ស្វែងរក​និង​សង្គ្រោះ បាន​ថ្លែងថា យន្តហោះ​ដែល​បាត់​ទំនងជា​ស្ថិតនៅក្រោម​បាតសមុទ្រ​បន្ទាប់ពី​ធ្លាក់។ យ៉ាងណាក៏ដោយ គេ​ទើប​ទទួលបាន​ព័ត៌មាន​ចុងក្រោយ​ថា អ្នកនេសាទ នៅក្នុង​សមុទ្រ​នៅក្បែរ​ផ្លូវ​ដែល​យន្តហោះ​ធ្វើដំណើរ​ឆ្លងកាត់​នោះបាន អះអាងថា ពួកគេ​លឹ​សូរសំឡេង​ផ្ទុះ នៅ​ម៉ោង​ប្រហាក់ប្រហែល​ដែល​យន្តហោះ​នោះបាន​បាត់​ខ្លួន​ថែម​ទៀតផង។ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា វា​ជា​សំឡេង​យន្តហោះ​ផ្ទុះ ឬ​មិនមែន​ឡើយ បើទោះជា​មាន​អ្នកខ្លះ​អះអាងថា វា​ជា​សម្លេង​យន្តហោះ​ផ្ទុះ​លើ​លំហរ​អាកាស​មុននឹង​ធ្លាក់​ចុះមក​ដី។ គេ​ចាំមើល​ព័ត៌មាន​បន្ថែម ទាក់ទិន​បញ្ហា​នេះ​ទៀត។

៤.សំណួរ៖ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ​និស្ស័យ យន្តហោះ​ដែល​បាត់​ខ្លួន​នេះ​ក៏​ជា​យន្តហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដែរ។ តើ​វា​នឹង​ធ្វើអោយប៉ះពាល់​ខ្លាំង​ដែរឬទេ​ចំពោះ​ការ​ដំណើរការ​របស់​ក្រុមហ៊ុន និង​ប្រទេស​ម៉ាឡេស៊ី?
៤.ចម្លើយ៖  វា​ជា​ការពិតហើយ ឧបទ្ទវ​ហេតុនេះ​ពិតជា​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​ដំណើរការ​ក្រុមហ៊ុន និង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី។ រាល់​ឧ​ទ្ទ​វ​ហេតុ​បែបនេះ​ធ្វើអោយ​អ្នកដំណើរ​បាត់បង់​ជំនឿ​ចិត្ត ឬ​ភ័យខ្លាច​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវ​អាកាស​ជាមួយ​ក្រុមហ៊ុន​ទៀត។ ឧទាហរណ៍ កាល​ក្រោយ​មានការ​បាត់​ខ្លួន​យន្តហោះ MH 370 ដែល​អ្នកដំណើរ​ប្រហែល ២៣៩នាក់ និង​ក្រោយមក​មានការ​ធ្លាក់​យន្តហោះ​MH 17 សម្លាប់​មនុស្ស​រហូតដល់២៩៨នាក់​នៅ​អ៊ុយ​ក្រែ​ន​នោះ ក្រុមហ៊ុន Malaysia Airline ប្រឈមមុខ​បញ្ហា ដោយ​គ្មាន​អ្នកដំណើរ​ហ៊ាន​ជិះ​យន្តហោះ​នោះឡើយ ។ បើ​គ្មាន​ការ​គ្មាន​ការជួយ​ទំនុកបម្រុង​ពី​រដ្ឋ​ទេនោះ ម្ល៉េះ​ក្រុមហ៊ុន​នេះ​នឹងត្រូវ​ក្ស័យធន​បាត់ទៅហើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com